SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ នឹងរៀបចំ វេទិកា និងពិព័រណ៍ «ទេសចរណ៍មូស្លីមកម្ពុជា» ពង្រីកទីផ្សារទេសចរណ៍មូស្លីមមកកម្ពុជា


ក្រសួងទេសចរណ៍ នឹងរៀបចំ វេទិកា និងពិព័រណ៍ «ទេសចរណ៍មូស្លីមកម្ពុជា» ពង្រីកទីផ្សារទេសចរណ៍មូស្លីមមកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-30

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-30

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកា និងពិព័រណ៍ «ទេសចរណ៍មូស្លីមកម្ពុជា» ដើម្បីបង្ហាញពី សក្តានុពលទេសចរណ៍កម្ពុជា ពង្រីកទីផ្សារទេសចរណ៍មូស្លីម និងស្តង់ដាមូស្លីមហ្វែនលី និងត្រៀមលក្ខណៈបដិសណ្ឋារកិច្ចទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ-អន្តរជាតិ។

ក្នុងវេទិកា និងពិព័រណ៍ ដែលធ្វើឡើងក្រោមមូលបទ «អាស់សាឡាមូអា ឡៃគុមកម្ពុជា៖ គោលដៅប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងទំនុកចិត្ត» នេះ នឹងមានវាគ្មិនជាអ្នកជំនាញទេសចរណ៍ មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំសហគមន៍ មូស្លីម ធុរជន និងវិស័យឯកជន ដែលនឹងជជែកពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធល្អៗ និងផ្តល់ធាតុចូលបន្ថែម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន។

វេទិកា និងពិព័រណ៍ «ទេសចរណ៍មូស្លីមកម្ពុជា» នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណនៃវិហារអាល់សារកាល់ (វិហារឥស្លាមបឹងកក់) ដែលមានអាសយដ្ឋានផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រសួងទេសចរណ៍ ក៏នឹងមានការរៀបចំស្តង់ពិព័រណ៍ទេសចរណ៍មូស្លីម ដែលដាក់បង្ហាញនូវ សេវាកម្ម និងផលិតផលទេសចរណ៍ នៅបរិវេណនៃទីតាំងខាងលើផងដែរ។

ចំពោះប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន សហគ្រិនមូស្លីម ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួម និងដាក់បង្ហាញផលិតផលសេវាកម្មរបស់ខ្លួន តាមរយៈស្តង់ពិព័រណ៍ខាងលើ អាចទំនាក់ទំនងមកកាន់លេខាធិការដ្ឋាននៃក្រុមការងារទេសចរណ៍មូស្លីម តាមរយៈអាសយដ្ឋានអ៊ីម៉ែល: muslim-friendly @tourism.gov.kh និងទូរសព្ទលេខ ០៩៦ ៩៩៧ ០៥០៥ / ០៩៧ ៩៥៨ ៤១០២/០៩០ ៥៦៩ ០៨៦៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី