2025-09-15
ទូច សូរិយា
2025-09-15
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ និងការអភិវឌ្ឍសមត្ថភាព។ ការចុះ MoUនេះ ផ្តោតលើការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការអភិវឌ្ឍសមត្ថភាពស្ថាប័ននិងសមត្ថភាពមន្ត្រីរបស់ភាគីទាំងពីរ។
ក្នុងកម្មវិធីចុះ MoU នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការចុះអនុស្សរណៈនេះ នឹងបង្កើតបានជាសមិទ្ធផលមួយសម្រាប់សាធារណជន អ្នកធ្វើគោលនយោបាយ និងភាគីពាក់ព័ន្ធផ្សេងទៀតឱ្យស្វែងយល់កាន់តែច្បាស់ពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ ក៏បានសង្កត់ធ្ងន់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ពីស្ថាប័នស្រាវជ្រាវដែលមានវិជ្ជាជីវៈច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ ជាមួយគ្នានេះ លោកស្រីបណ្ឌិត អេង នេត្រា នាយកប្រតិបត្តិ នៃវិទ្យាស្ថាន CDRI នឹងប្តេជ្ញាប្រឹងប្រែងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់ភាគីទាំងពីរទទួលបានជោគជ័យ ដែលនឹងក្លាយជាសមិទ្ធផលដើម្បីជួយដល់ការអភិឌ្ឍសង្គម៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី