SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នឹងផ្ដល់ឱកាសការងារប្រមាណ ១៥០០កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត


ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នឹងផ្ដល់ឱកាសការងារប្រមាណ ១៥០០កន្លែង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត
សង្គមជាតិ-សេដ្ឋកិច្ច

2025-09-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-09-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (Wanli Tire Cambodia Co., Ltd.) ដែលមានការដ្ឋានសាងសង់ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នឹងអាចផ្ដល់ឱកាសការងារបានប្រមាណ ១៥០០កន្លែង ពិសេសនឹងរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាព ពិសេសឱកាសជូននិយោជិតទៅសម្រួចបច្ចេកទេសនៅប្រទេសចិនបន្ថែមទៀត។ នេះបើតាមការបញ្ជាក់របស់លោក You Jinbiao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វ៉ាន់លី ថាយអឺ។

ក្នុងជំនួបជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គឺរៀបចំឡើងដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនបានជម្រាបជូនដោយផ្ទាល់អំពីវឌ្ឍនភាពការសាងសង់រោងចក្ររបស់ខ្លួនក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

លើសពីនេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអរគុណដល់ក្រុមហ៊ុនដែលបានជឿទុកចិត្តរាជរដ្ឋាភិបាលកម្ពុជា រហូតសម្រេចចិត្តមកបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្ររបស់ខ្លួននៅកម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងបន្តជំរុញការសម្របសម្រួល គាំទ្រការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជាកាន់តែរីកចម្រើន អាចបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរបានកាន់តែច្រើនបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី