SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដាក់តាំងបង្ហាញក្នុងពិព័រណ៍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី


ម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដាក់តាំងបង្ហាញក្នុងពិព័រណ៍ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយសណ្ឋាគារ ណាហ្គាវើល និងសមាគមចុងភៅកម្ពុជា បាននាំយកម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី តាំងបង្ហាញក្នុងពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយចូលរួមចំណែកលើកកម្ពស់វិស័យម្ហូបអាហារខ្មែរ និងបង្ហាញពីគោលដៅទេសចរណ៍ទាក់ទាញរបស់កម្ពុជាទៅកាន់អន្តរជាតិ។

យោងតាមក្រសួងទេសចរណ៍ បានឱ្យដឹងថាបន្ថែមលើការបង្ហាញម្ហូបអាហារអត្តសញ្ញាណខ្មែរ ក្នុងពិព័រណ៍កម្រិតអន្តរជាតិ ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងវិស័យឯកជនជុំវិញពិភពលោកសរុបចំនួន ១,៥០០ស្តង់ ផ្តោតសំខាន់លើការលើកកម្ពស់វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច យុវជនកម្ពុជា ចំនួន ៣រូប ក៏នឹងចូលរួមការប្រកួតជំនាញធ្វើម្ហូប ក្នុងកម្មវិធី Mamee Asian Culinary Cup ដែលមានបេក្ខជនចូលរួមប្រកួតសរុបចំនួន ៣៦រូប មកពី ១២ប្រទេស នៅក្នុងតំបន់អាស៊ីផងដែរ។

ជាមួយគ្នានេះ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Informa Markets។ តាមរយៈពិព័រណ៍នេះ ក្រសួងទេសចរណ៍នឹងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បានកាន់តែល្អប្រសើរថែមទៀតលើឆាកអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងជំរុញលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី