2025-09-09
ទូច សូរិយា
2025-09-09
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្នើសុំឱ្យរដ្ឋាភិបាលចិនបន្តជំរុញឱ្យវិនិយោគិនចិនចូលមកវិនិយោគនៅកម្ពុជា បន្តជំរុញធ្វើឱ្យបានកាន់តែច្រើនឡើង និងលើកទឹកចិត្តឱ្យវិនិយោគិនចិនមកបណ្ដាក់ទុននៅកម្ពុជា ពិសេសតាមរយៈកម្មវិធីពិព័រណ៍អន្តរជាតិចិនលើកទី២៥ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (The 25th China International Fair for Investment and Trade - CIFIT)។
ជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល បានអរគុណចំពោះការគាំទ្ររបស់ប្រទេសចិនទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការជួយសាងសង់ផ្លូវស្ពានជាច្រើននៅកម្ពុជា ហើយបានគូសរំលេចអំពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ ក្នុងជំនួបនេះ ឯកឧត្តម ចាវ ឡុង (Zhao Long) អភិបាលខេត្តហ្វូជៀន នៃប្រទេសចិន បានលើកឡើងនូវកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលបានជំរុញឱ្យមានពិព័រណ៍សម្រាប់ជំរុញការវិនិយោគ និងពាណិជ្ជកម្ម (CIFIT)។
គួរបញ្ជាក់ថា តាមរយៈជំនួបរវាងឯកឧត្តម ស៊ី ជីនពីង និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីខែមេសាកន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល បានរំពឹងថា កិច្ចសហការរវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន និងនិយាយដាច់ដោយឡែកចំពោះខេត្តហ្វូជៀន នឹងកាន់តែរីកចម្រើនឡើងបន្ថែមទៀត ពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី