2025-09-13
គិត បុប្ផា
2025-09-13
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន SINOMACH Hainan និងកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីនាំចេញស្វាយចន្ទីស្ងួត ២០ ០០០តោន និងស្វាយចន្ទីកែច្នៃ ៥០០០តោន ក្នុងមួយឆ្នាំ ក្នុងតម្លៃប្រមាណ ៣៥លានដុល្លារ ទៅកាន់ប្រទេសចិនសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។
ការចុះ MoU នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងសមាគមសហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងគោលដៅរក្សាទីផ្សារចាស់ ពង្រីកទីផ្សារថ្មីការ និងបន្តជំរុញឱ្យមានការវិនិយោគបន្ថែមលើវិស័យស្វាយចន្ទីកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានស្នើទៅក្រុមហ៊ុន SINOMACH Hainan ពិនិត្យលទ្ធភាពវិនិយោគបន្ថែមដើម្បីពង្រីកការកែច្នៃស្វាយចន្ទីក្នុងស្រុក និងពង្រឹងខ្សែច្រវាក់តម្លៃ ស្វាយចន្ទីកម្ពុជា និងអរគុណចំពោះក្រុមហ៊ុន SINOMACH Hainan ដែលបានចូលរួមវិនិយោគ និងនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ប្រទេសចិន៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី