2025-09-18
គិត បុប្ផា
2025-09-18
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ រៀបចំកម្មវិធី «កម្មវិធីស្តង់ដារសម្រាប់ចូលទីផ្សារ» សម្រាប់ជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជា ត្រៀមខ្លួនចូលទីផ្សារទំនើប និងបណ្តាញចែកចាយផ្សេងៗនៅក្នុងទីផ្សារ។
បើតាមការឱ្យដឹងពីសហគ្រិនខ្មែរ ក្នុងកម្មវិធីស្តង់ដារសម្រាប់ចូលទីផ្សារនេះ ម្ចាស់អាជីវកម្ម នឹងទទួលបានការបណ្តុះបណ្តាល ការប្រឹក្សាដោយផ្ទាល់ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយផ្សារទំនើប ដែលនឹងធ្វើឱ្យសហគ្រាស ទទួលបានចំណេះដឹង និងយុទ្ធសាស្រ្តដ៏មានប្រសិទ្ធភាពសម្រាប់ការរីកចម្រើន និងការប្រកួតប្រជែងក្នុងទីផ្សារ។
ចំពោះប្រធានបទបណ្ដុះបណ្ដាលសំខាន់ៗ ក្នុងកម្មវិធីខាងលើនេះ រួមមាន៖ ការស្រាវជ្រាវទីផ្សារ ការវិភាគការប្រកួតប្រជែង និងការបង្កើតយុទ្ធសាស្រ្តផ្សព្វផ្សាយ, ការកំណត់ទីតាំងផលិតផល និងម៉ាក រួមទាំងទទួលបានបណ្តាញចែកចាយ និងយុទ្ធសាស្រ្តនៃការលក់ផងដែរ។ ចំពោះម្ចាស់អាជីវកម្ម ដែលចង់ចូលរួមក្នុងកម្មវិធីខាងលើនេះ អាចចុះឈ្មោះឥឡូវនេះតាមរយៈ៖ https://forms.gle/zvJpLHB7zSi1pMFt7 ត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី