2025-08-27
ទូច សូរិយា
2025-08-27
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងខេត្តយូណាន នៃប្រទេសចិន រួមដៃគ្នាអភិវឌ្ឍន៍វិស័យទេសចរណ៍ ដើម្បីជំរុញលំហូរភ្ញៀវទេសចរក្នុងខេត្តយូណានមកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម XU Hao អភិបាលរង នៃខេត្តយូណាន បានឯកភាពក្នុងការជួយជំរុញផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ប្រជាជនខេត្តយូណានឱ្យកាន់តែទូលំទូលាយ ដោយស្របតាមស្មារតីនៃ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»។
លើសពីនេះ រដ្ឋបាលខេត្តយូណាន បានសហការជួយទាក់ទាញវិនិយោគិនក្នុងខេត្តយូណានឱ្យមកបណ្តាក់ទុនបង្កើតផលិតផលទេសចរណ៍នៅកម្ពុជា ដែលពោរពេញដោយសក្តានុពល និងទទួលបានការការពារ ការអនុគ្រោះ និងការលើកទឹកចិត្តជាច្រើនពីប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាការសហការរៀបចំ FAM Trip ដោយអញ្ជើញប្រតិភូសារព័ត៌មាន និង Influencers ល្បីៗពីខេត្តយូណាន ឱ្យមកទស្សនានិងជួយជំរុញផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី