SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម និងធនាគារ ជីប ម៉ុង ចុះ MoU ផ្តល់ទុនកម្ចីការប្រាក់ទាប ដល់សហគមន៍កសិកម្មទំនើប


ក្រសួងកសិកម្ម និងធនាគារ ជីប ម៉ុង ចុះ MoU ផ្តល់ទុនកម្ចីការប្រាក់ទាប ដល់សហគមន៍កសិកម្មទំនើប
A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ម.ក ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី ការរៀបចំកញ្ចប់ថវិកាសម្រាប់ផ្ដល់ទុនកម្ចីការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប ដើម្បីបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែងការដាំដុះរបស់ប្រជាកសិករ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានគូសបញ្ជាក់ថា ការត្រៀមកញ្ចប់ទុនកម្ចីនេះ នឹងជួយប្រជាកសិករ ដែលបានរងផលប៉ះពាល់ផងដែរ ក្នុងការស្ដារឡើងវិញនៅរដូវក្រោយ តាមរយៈការចូលរួមសហគមន៍កសិកម្មទំនើប ដើម្បីទទួលទុនកម្ចីនេះ ដែលកន្លងមក មានអត្រាការប្រាក់ទាបជាងការខ្ចីរៀងៗខ្លួននៅខាងក្រៅ ហើយក្នុងក្របខណ្ឌការបង្កបង្កើនផលក្នុងសហគមន៍ ការប្រមូលទិញជីថ្នាំ និងពូជរួមគ្នាគឺនឹងជួយកាត់បន្ថយចំណាយដើម។

ឯកឧត្តមរដ្ឋមន្រ្តីកសិកម្ម បានអរគុណចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង សម្រាប់ការឈានចូលក្នុងវិស័យកសិកម្ម តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក៏ដូចជាការជួយប្រមូលទិញកសិផលកន្លងមក និងចំណាប់អារម្មណ៍ទៅមុខក្នុងការវិនិយោគលើការកែច្នៃកសិផលក្នុងស្រុក ដែលនឹងជួយលើកស្ទួយភាពប្រកួតប្រជែងក្នុងវិស័យកសិកម្មកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី