SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តបនឹងសំណើរបស់ថៃ ឱ្យកម្ពុជាដោះមីន កម្ពុជាតបថា RBC មិនមានអាណត្តិសម្រេចចិត្តបានទេ បញ្ហានេះត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ GBC


តបនឹងសំណើរបស់ថៃ ឱ្យកម្ពុជាដោះមីន កម្ពុជាតបថា RBC មិនមានអាណត្តិសម្រេចចិត្តបានទេ បញ្ហានេះត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំ GBC
A+ A-

ភ្នំពេញ៖ តបនឹងសំណើរបស់ថៃ ឱ្យកម្ពុជាដោះមីននៅតាមបន្ទាត់ព្រំដែន កម្ពុជាបតថា គណៈកម្មាធិការ កិច្ចការព្រំដែនថ្នាក់យោធភូមិភាគ (RBC) មិនមានអាណត្តិក្នុងការធ្វើការសម្រេចចិត្តលើកិច្ចការងារដោះមីន ដូច្នេះ បញ្ហានេះគួរតែត្រូវបានយកទៅពិភាក្សានៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលគ្រោងធ្វើ ឡើងនៅពេលឆាប់ៗខាងមុខនេះ ដូចដែលបានព្រមព្រៀងគ្នាដោយភាគីទាំងពីររួចហើយ។

នៅក្នុងកិច្ចប្រជុំ កម្ពុជាបានបញ្ជាក់ឡើងវិញនូវសារៈសំខាន់នៃការជំរុញកិច្ចខិតខំប្រឹងប្រែងក្នុងការ ដោះមីនមនុស្សធម៌ ដោយលើកឡើងថា កិច្ចការនេះអាចវិវត្តទៅមុខបាន គឺអាស្រ័យទៅលើការអនុវត្តយ៉ាង ពេញលេញនូវបទឈប់បាញ់ និងការវិលត្រលប់មករកប្រក្រតីភាពឡើងវិញតាមបណ្តោយព្រំដែន។

ដោយសារការកំណត់ខណ្ឌសីមាព្រំដែនកំពុងដំណើរការ ដូចនេះ ការដោះមីននេះ អាចចាប់ផ្តើមពិចារណា អនុវត្តបាននៅក្នុងតំបន់ដែលមានកំណត់ខណ្ឌសីមាច្បាស់លាស់ ឬតំបន់ដែលគ្មានជម្លោះលើខ្សែបន្ទាត់ព្រំដែន ដែលមានការឯកភាពគ្នាដោយគណៈកម្មការព្រំដែនចម្រុះនៃប្រទេសទាំងពីរ (JBC)។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា - ថៃ (RBC) ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅខេត្តត្រាត ប្រទេសថៃ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី