SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF និងសមាគមឧកញ៉ា ឯកភាពរួមគ្នាជំរុញការគាំទ្រផលិតកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក


SDF និងសមាគមឧកញ៉ា ឯកភាពរួមគ្នាជំរុញការគាំទ្រផលិតកម្ម ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក
A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) និងសមាគមឧកញ៉ាកម្ពុជា ឯកភាពសហការគ្នា ជំរុញការគាំទ្រផលិតកម្មដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីពង្រឹង និងពង្រីកខ្សែច្រវ៉ាក់ផលិតកម្មកម្ពុជា ទាំងបរិមាណ និងគុណភាព។ កិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំដដែលនេះ SDF នឹងគាំទ្រដល់ការអភិវឌ្ឍជំនាញ និងបង្កើនសមត្ថភាពធនធានមនុស្សដល់ម្ចាស់សហគ្រាស ដែលជាសមាជិករបស់សមាគមឧកញ៉ាកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពការងារ គុណភាព និងផលិតភាព។ SDF និងសមាគមឧកញ៉ាកម្ពុជា ក៏នឹងសហការគ្នា រៀបចំសិក្ខាសាលាផ្សព្វផ្សាយកម្មវិធីគាំទ្រនានារបស់ SDF និងជាពិសេសកម្មវិធី Queen Bee ដែលកំពុងរៀបចំ និងគ្រោងដាក់ដំណើរការនាពេលឆាប់ៗខាងមុខ។

គួរបញ្ជាក់ថា កិច្ចពិភាក្សារវាង SDF និងសមាគមឧកញ៉ាកម្ពុជា រៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីបញ្ហាប្រឈម និងតម្រូវការ នៃការផ្គត់ផ្គង់សហគ្រាសធុនតូច និងមធ្យម (SMEs) សម្រាប់គាំទ្រដល់ខ្សែច្រវ៉ាក់ផលិតកម្មរបស់សហគ្រាសធុនធំ នៃសមាជិកសមាគមឧកញ៉ាកម្ពុជា និងណែនាំកម្មវិធីថ្មី Queen Bee របស់ SDF ដែលមានទិសដៅដោះស្រាយបញ្ហាជាកញ្ចប់ក្នុងខ្សែច្រវ៉ាក់ផលិតកម្មទាំងមូល ពិសេសគាំទ្រដល់ការលើកកម្ពស់សមត្ថភាពធនធានមនុស្សឱ្យមានជំនាញច្បាស់លាស់ ដើម្បីចូលរួមគាំទ្រដល់ការពង្រីកផលិតកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី