2025-08-22
ទូច សូរិយា
2025-08-22
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា-ថៃ ពិភាក្សាស្វែងរកវិធានការជាក់ស្ដែង ដើម្បីដោះស្រាយបញ្ហានៃការរាយលួសបន្លានិងសំបកកង់ ព្រមទាំងការបង្កឧបសគ្គផ្សេងៗ ក្នុងគោលបំណងកាត់បន្ថយការលំបាកដែលសហគមន៍មូលដ្ឋានកំពុងប្រឈម សម្រួលដល់ការវិលត្រលប់របស់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាពទៅកាន់លំនៅឋានវិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា - ថៃ (RBC) ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅខេត្តស្រះកែវ ប្រទេសថៃ។
ជាមួយគ្នានេះ កម្ពុជា-ថៃ បានបញ្ជាក់ពីសារសំខាន់នៃការពង្រឹងទំនាក់ទំនងបន្ថែមទៀតនៅគ្រប់កម្រិត ដើម្បីកសាងជំនឿទុកចិត្ត និងលើកកម្ពស់ភាពជាអ្នកជិតខាងល្អ តាមរយៈការប្រាស្រ័យទាក់ទងគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់ពីការវិវឌ្ឍជាវិជ្ជមាន និងវឌ្ឍនភាពដែលសម្រេចបានក្នុងការជំរុញកិច្ចសហការគ្រប់វិស័យ។
កម្ពុជា-ថៃ ក៏បានឯកភាពគ្នាជាគោលការណ៍ក្នុងការបង្កើតក្រុមការងារសម្របសម្រួល(CG) ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត រួមបញ្ចូលទាំងថ្នាក់មេបញ្ញាការ ក្រុមការងារទំនាក់ទំនងតាមព្រំដែន កងកម្លាំងឈរជើងតាមតំបន់ព្រំដែន និងអង្គភាពប្រតិបត្តិការតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិចគ្នា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី