SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

SDF ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ដ និងជំរុញសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកម្មវិធីថ្មីដែលផ្តល់ដំណោះស្រាយជាកញ្ចប់


SDF ជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្ដ និងជំរុញសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកម្មវិធីថ្មីដែលផ្តល់ដំណោះស្រាយជាកញ្ចប់
A+ A-

ភ្នំពេញ៖ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានបង្ហាញនូវកម្មវិធី (Queen Bee) ដែលជាកម្មវិធីថ្មី គ្រោងរៀបចំឡើង ដើម្បីជំរុញការផ្សារភ្ជាប់រវាងសហគ្រាសធុនតូច និងមធ្យម ជាមួយក្រុមហ៊ុនធំៗ (industry leaders) តាមរយៈការផ្ដល់ដំណោះស្រាយជាកញ្ចប់ ដែលអាចបង្កើនផលិតភាព និងគុណភាពក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ សម្រាប់បំពេញតម្រូវការឧស្សាហកម្ម ទីផ្សារ និងពង្រីកអាជីវកម្ម។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ SDF បានជួបពិភាក្សាជាមួយ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ក្នុងគោលបំណងសិក្សាពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ជាពិសេសេទៅលើវិស័យយានយន្ត គ្រឿងចក្រកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ ដែលក្រុមហ៊ុន RMA Cambodia កំពុងដំឡើង និងលក់ ក្នុងទីផ្សារប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះ ក្រុមហ៊ុន RMA Cambodia ក៏បានបង្ហាញពីចំណាប់អារម្មណ៍ទៅលើការគាំទ្ររបស់ SDF ក្នុងការបណ្ដុះបណ្ដាលជំនាញបន្ថែមក្នុងវិស័យយានយន្ដ ដែលអាចជួយឱ្យក្រុមហ៊ុនអាចពង្រីកសេវាកម្មរបស់ខ្លួនបានបន្ថែមទៀត ហើយក្រុមហ៊ុន នឹងបន្ដសិក្សាទៅលើបញ្ហាប្រឈមនានា ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន ដើម្បីដាក់ជូន SDF ពិនិត្យ និងផ្តល់ដំណោះស្រាយជាក់ស្តែង។

លោក ងន សាំង បានលើកឡើងថា ក្រុមហ៊ុន បានពង្រីកវិសាលភាពរបស់ខ្លួនទៅតាមរាជធានីខេត្ដ ក្នុងប្រទេសកម្ពុជា ហើយបញ្ហាប្រឈមខ្លាំង គឺកង្វះអ្នកបច្ចេកទេសក្នុងការថែទាំ និងជួសជុលរថយន្ដ គ្រឿងចក្រកសិកម្ម និងគ្រឿងចក្រធុនធ្ងន់ ដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវរបស់អតិថិជន។ គ្រប់យានដ្ឋានរបស់ក្រុមហ៊ុន RMA Cambodia តម្រូវឱ្យអ្នកផ្ដល់សេវាកម្មជួសជុលទាំងអស់ត្រូវមានជំនាញច្បាស់លាស់ និងអនុវត្តតាមស្ដង់ដារបស់ក្រុមហ៊ុន មុននឹងក្លាយជាដៃគូរបស់ RMA ។ បន្ថែមពីនេះ លោកអគ្គនាយក ក៏បានសង្កត់ធ្ងន់ទៅលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដៃគូធំៗដទៃទៀតក្នុងវិស័យនេះតាមរយៈសមាគម CAIF ក្នុងការពង្រីកបន្ថែមការបណ្ដុះបណ្ដាលជំនាញ ដើម្បីបំពេញតម្រូវការខ្ពស់ក្នុងឧស្សហកម្មយានយន្ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី