2025-08-21
គិត បុប្ផា
2025-08-21
គិត បុប្ផា
ភ្នំពេញ៖ ខេត្តតាកែវ មានឱកាសការងារចំនួន ១៤៥២៩កន្លែង សម្រាប់ពលរដ្ឋដែលកំពុងស្វែងរកការងារ ពិសេសបងប្អូនពលករដែលទើបត្រឡប់មកពីប្រទេសថៃ កំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក។
រដ្ឋបាលខេត្តតាកែវ បញ្ជាក់ទៅនិយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថានស្ថិតនៅក្នុងខេត្តតាកែវ ដែលមានតម្រូវការកម្លាំងពលកម្មថា ក្រុមការងារ ប.ស.ស. នឹងសម្របសម្រួលផ្តល់ទីកន្លែងសម្រាប់សម្ភាសន៍ភ្លាមៗ ដល់ពលករ ដែលកំពុងស្វែងរកការងារធ្វើនៅក្នុងស្រុក។
ការសម្ភាសន៍ នឹងធ្វើឡើងចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅ (ម៉ោង០៨:០០នាទីព្រឹក ដល់ម៉ោង ១៧:០០នាទីល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍) ដូច្នេះនិយោជក ឬម្ចាស់សហគ្រាស រោងចក្រ និងបងប្អូនពលករ អាចទំនាក់ទំនងផ្ទាល់នៅទីតាំងសាខា ប.ស.ស. ខេត្តតាកែវ។ សម្រាប់ព័ត៌មានលម្អិតអំពីការងារ អាចទាក់ទងតាមរយៈលេខទូរសព្ទ ១២៩៧៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី