SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CMA និង ABC ធ្វើបច្ចុប្បន្នភាពពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងកិច្ចការពារអតិថិជន


CMA និង ABC ធ្វើបច្ចុប្បន្នភាពពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងកិច្ចការពារអតិថិជន
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា (ABC) រៀបចំសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុ លើកទី៦ ដើម្បីធ្វើបច្ចុប្បន្នភាពអំពីគំនិតផ្តួចផ្តើមរបស់សមាគមក្នុងការពង្រឹងអភិបាលកិច្ច ប្រសិទ្ធភាព និងកិច្ចការពារអតិថិជន។

សិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី៦ ស្ដីពី «អភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន» ដែលធ្វើឡើង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នេះ ភាគីទាំងពីរ ក៏បានធ្វើបច្ចុប្បន្នភាពនៃវិស័យធនាគារនិងហិរញ្ញវត្ថុ បទប្បញ្ញត្តិ គោលការណ៍អភិបាលកិច្ច និងប្រសិទ្ធភាពនៃការគ្រប់គ្រងគ្រឹះស្ថានសាខាធនាគារ និងហិរញ្ញវត្ថុផងដែរ។ ជាមួយគ្នានេះ សិក្ខាសាលានេះ ក៏បានកំណត់នូវស្ថានភាព កត្តាប្រឈម ឱកាសសម្រាប់ពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពនៃការគ្រប់គ្រងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង សាខាធនាគារ និងហិរញ្ញវត្ថុ ជាមួយអាជ្ញាធរពាក់ព័ន្ធនានា។

លោក គា បូរាណ សមាជិកក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកទឹកចិត្តដល់ប្រធានគ្រប់គ្រងតំបន់ និងសាខាគ្រឹះស្ថាន និងស្ថាប័នហិរញ្ញវត្ថុ ដែលចូលរួមសិក្ខាសាលាទាំងអស់ យកធាតុចូលសំខាន់ៗ ដែលទទួលបានពីសុន្ទរកថាគន្លឹះរបស់ថ្នាក់ដឹកនាំធនាគារជាតិ ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំសមាគម និងវាគ្មិន បញ្ច្រាបបន្តដល់បុគ្គលិកក្នុងការអនុវត្តប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ ជាពិសេសត្រូវពង្រឹងក្រមប្រតិបត្តិរបស់វិស័យ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី