2025-08-19
គិត បុប្ផា
2025-08-19
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំចុះពិនិត្យទីតាំងលានហាល/ឡសម្ងួតពោតក្រហម នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីប្រមូលទិន្នន័យស្តុកពោតក្រហម និងសិក្សាពីបរិមាណ ដែលអាចផ្គត់ផ្គង់ឱ្យក្រុមហ៊ុនផលិតចំណីសត្វ។
ក្នុងឱកាសចុះពិនិត្យ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នេះដែរ ក្រុមការងារ បានចុះមើលលានហាល/ឡសម្ងួតចំនួន ៧កន្លែង នៅស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ព្រមទាំងចំនួន ១៤កន្លែង នៅខណ្ឌសាលាក្រៅ និងក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានការចូលរួមពីនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន, ក្រុមហ៊ុន ហ្គ្រីនត្រេដ, មន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន, មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង, អភិបាលស្រុកសំពៅលូន អភិបាលស្រុកភ្នំព្រឹក ព្រមទាំងក្រុមហ៊ុនផលិតចំណីសត្វ ជាច្រើនរូបផងដែរ។
លោកជំទាវរដ្ឋលេខាធិការពាណិជ្ជកម្ម ក៏បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធររដ្ឋបាលស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ដើម្បីបង្ហាញពីគោលបំណងនៃដំណើរបេសកកម្ម និងស្តាប់មតិយោបល់ចូលរួមរបស់អាជ្ញាធរលើបញ្ហាជុំវិញពោតក្រហម ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី