SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

អាជ្ញាធរមីន៖ ថៃ យកវិស័យមីន ដើម្បីឈ្លានពានទឹកដីកម្ពុជា


អាជ្ញាធរមីន៖ ថៃ យកវិស័យមីន ដើម្បីឈ្លានពានទឹកដីកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-18

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-18

គិត បុប្ផា

A+ A-

ភ្នំពេញ៖ អាជ្ញាធរមីន បញ្ជាក់ថា ភាគីថៃ បានយកវិស័យមីនបង្កឱ្យមានការឈ្លានពានលើទឹកដីកម្ពុជា និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃដែលថា កម្ពុជាដាក់មីនថ្មី។


មីន គឺជាសត្រូវរបស់កម្ពុជា និងប្រជាជនខ្មែរ ហើយនៅលើពិភពលោកនេះ កម្ពុជា គឺជាប្រទេសនាំមុខគេ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់គ្រាប់មីន។ នេះបើតាមសន្និសីទសារព័ត៌មាន ស្តីពីជំហរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងគ្រាប់មីន ក្រោមប្រធានបទ «កម្ពុជា ប្រទេសស្រលាញ់សន្តិភាព» នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដែលមាន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ជាអធិបតី។



ក្នុងសន្និសីទសារព័ត៌មានដដែលនេះ កម្ពុជា បានអំពាវនាវដល់ភាគីថៃ បញ្ចប់មហិច្ឆិតាបំពានកម្ពុជា ងាកមកកសាងសន្តិភាព មិត្តភាពទំនាក់ទំនងល្អ ក្នុងនាមជាប្រទេសជិតខាង និងរួមគ្នាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនទាំងសងខាង នាពេលអនាគត។ កម្ពុជា នៅតែបន្ដបើកទ្វារ ដើម្បីកិច្ចសហប្រតិបត្ដិការ រវាងកម្ពុជា-ថៃ លើការងារបោសសម្អាតមីន នៅពេលប្រទេសវិលរកភាពប្រក្រតីឡើងវិញ ហើយនឹងជជែកគ្នារវាងបន្ទាត់ព្រំដែនរវាង ប្រទេសទាំងពីរ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី