SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទាត់ចោលទាំងស្រុងចំពោះ ការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាបានលួចដាក់មីនថ្មីតាមបន្ទាតព្រំដែន


កម្ពុជា ទាត់ចោលទាំងស្រុងចំពោះ ការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាបានលួចដាក់មីនថ្មីតាមបន្ទាតព្រំដែន
A+ A-

ភ្នំពេញ៖ កម្ពុជា បដិសេធ និងប្រកាសទាត់ចោលទាំងស្រុងចំពោះការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាបានលួចដាក់មីនថ្មីតាមបន្ទាតព្រំដែន និងបានស្តុកទុកមី។ កម្ពុជាចាត់ទុកការចោទប្រកាន់របស់ថៃនេះគឺជាការលើកឡើងដោយគ្មានមូលដ្ឋាន និងមានចរិកជាលក្ខណៈនយោបាយ ដោយចេតនាបង្កាច់បង្ខូចមកលើកម្ពុជាទាំងស្រុង។ នេះគឺជាការលើកឡើងរបស់ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានដែលមានការចូលរួមពីឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី១៨ សីហា នៅទីស្នាក់ការអាជ្ញាធរមីនកម្ពុជា ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជគូរបញ្ជាក់ថា ក្នុងនាមជាប្រជាជាតិមួយដែលរងគ្រោះដោយសារមីន ហើយបានចាត់ទុកមីន គឺជាសត្រូវរបស់ជាតិ និងប្រជាជនខ្មែរ កម្ពុជាសូមទាត់ចោលការចោទប្រកាន់របស់ថៃទាំងស្រុង។

ឯកឧត្ដម លី ធុជ គូសបញ្ជាក់បន្តថា កម្ពុជាមានមីនគ្រប់គ្រាន់ហើយនៅលើទឹកដីរបស់ខ្លួន មិនត្រូវការមីនថ្មីណាមួយទៀតទេ ដើម្បីមកសម្លាប់ប្រជាពលរដ្ឋ បង្កការលំបាកដល់ប្រជាជនរបស់ខ្លួនទេ។ មីនគឺជាសត្រូវរបស់យើង និងប្រជាជនខ្មែរ ដែលគេស្អប់ខ្ពើម។ នៅលើពិភពលោក កម្ពុជាគឺជាប្រទេសនាំមុនគេ ដែលបានទទួលស្គាល់ថា ជាប្រទេសដែលបានប្រយុទ្ធប្រឆាំងនឹងមីន និងបានចូលរួមជាមួយប្រទេសដទៃទៀត ក្នុងការទប់ស្កាត់ការប្រើប្រាស់មីន។

ពាក់ពន្ធ័នឹងតំបន់ដែលទាហានថៃរងគ្រោះដោយសារដើរជាន់មីនគឺជាតំបន់ដែលកម្ពុជាបានចាត់ទុកជាតំបន់អតីតសមរភូមិពីជំនាន់សង្រ្គាមស៊ីវិលផ្ទៃក្នុងរបស់កម្ពុជា ដោយកាលនោះបណ្តាក្រុមប្រដាប់អាវុធឈរជើងនៅតំបន់នោះ បានដាក់មីនយ៉ាងច្រើន។ វត្តមានគ្រាប់មីនដ៏ច្រើននេះបានបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលកម្ពុជា ហើយអ្នកណាក៏ដោយដែលមកតំបន់នេះក៏នឹងត្រូវរងគ្រោះថ្នាក់ដូច្នេះ។

ឯកឧត្ដម លី ធុជ សម្តែងការសោកស្តាយដែលថៃបានយកបញ្ហាមីន មកបង្កឱ្យមានការឈ្លានពានប្រដាប់អាវុធមកលើកម្ពុជា បំពានមកលើធិបតេយ្យកម្ពុជា ដែលជាប្រទេស ភូមិផងរបងជាប់គ្នា កាន់ព្រះពុទ្ធសាសនាដូចគ្នា ព្រមទាំងមានរបររកស៊ី និងរាប់អានគ្នា។

នៅតាមព្រំដែន គឺជាតំបន់នៅសេសសល់មីនដែលកម្ពុជាត្រូវបន្តបោសសម្អាតមីនបន្ថែមទៀត ខណៈកន្លងមក អាជ្ញាធរមីនបានសហការជាមួយស៊ីម៉ាក់ អនុវត្តគម្រោងបោសសម្អាតមីន ដែលមានការគាំទ្រពីប្រទេសអូស្រ្តាលី ញូវហ្សេលែន កូរ៉េ និងអង្គការ UNDP ចូលរួមលើកនូវផ្លាកសញ្ញា ហាមឃាត់ ព្រោះជាតំបន់មានមីនច្រើន និងគ្រោះថ្នាក់ ជាច្រើនឆ្នាំមកហើយ ដើម្បីឱ្យប្រជាពលប្រុងប្រយ័ត្ន និងកុំដើរចូលក្នុងតំបន់នេះ។

គួរបញ្ជាក់ផងដែរថា យោងតាមមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថាក្នុងរយៈពេល៣៣ឆ្នាំ CMAC បានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន ១ ២០៣ ៦២៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ២៦ ៦៩២គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ២២២ ៥៤៩គ្រាប់។

ដោយឡែកក្នុងឆ្នាំ២០២៥ គិតត្រឹមខែកក្កដា ផ្ទៃដីចំនួន១៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន៦៤០៥ គ្រាប់មីនប្រឆាំងរថក្រោះចំនួន១២៥គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន២៥៨៤៥គ្រាប់ ចំនួនជនរងគ្រោះបានថយចុះពី៤៣២០នាក់ ក្នុងឆ្នាំ១៩៩៦មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី