2025-08-11
ទូច សូរិយា
2025-08-11
ទូច សូរិយា
ភ្នំពេញ៖ ភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកម្មវិធី «វេទិកាការងារ» ដើម្បីនាំយកឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋ ពិសេសពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ នៅស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ក្រុមការងាររបស់ក្រសួងបានផ្សព្វផ្សាយអំពីឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) ជូនដល់អ្នកចូលរួមប្រមាណ ៣៥០នាក់ នៅឃុំអង្កាញ់ និងឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ក្នុងនោះ ប្រជាពលរដ្ឋចំនួន ១៩៨នាក់ បានចុះឈ្មោះរកការងារជាមួយក្រុមហ៊ុនធំៗ ដែលមានតម្រូវការកម្លាំងពលកម្មជាង ១ពាន់កន្លែង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី