2025-08-09
ឃី ភារៈ
2025-08-09
ឃី ភារៈ
ភ្នំពេញ៖ ម្ចាស់ស្ថានីយប្រេងឥន្ធនៈចំនួន ៣៥ សម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC ដែលក្នុងនោះស្ថានីយកំពុងដំណើរការមានចំនួន៣១ និងស្ថិតនៅក្នុងដំណើរ ការសាងសង់ចំនួន៤។
បើតាមសេចក្តីជូនដំណឹងក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) មានខ្លឹមសារទាំងស្រុងដូចច្នេះថា៖
ជំហានដំបូងស្ថានីយដែលបានសម្រេចចិត្តបញ្ឈប់ការធ្វើអាជីវកម្មលើផលិតផល និងប្រេនចាស់ហើយ ប្តូរមកប្រេនថ្មីដែលមានឈ្មោះថា ភីស តេត្រូលៀម(ខេមបូឌា) Peace Petroleum Cambodia ហៅកាត់ PPC មានចំនួនសរុប៣៥ស្ថានីយ ដែលក្នុងនោះស្ថានីយកំពុងដំណើរការមានចំនួន៣១ និងស្ថិតនៅក្នុងដំណើរ ការសាងសង់ចំនួន៤។
នៅក្នុងអំឡុងពេលអន្តរកាលនៃការផ្លាស់ប្តូរនេះ ក្រុមហ៊ុន PPC កំពុងធ្វើការរៀបចំប្រភពផ្គត់ផ្គង់ប្រេង ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធបញ្ជាទិញប្រេង មធ្យោបាយដឹកជញ្ជូនតាមស្ថានីយ រៀបចំប្រព័ន្ធគ្រប់គ្រង ព្រមទាំងបញ្ជាទិញសម្ភារៈ។ល។ ដើម្បីកែលម្អរចនាបទអាជីវកម្ម និងឡូហ្គូថ្មីទៅតាម ស្ថានីយនីមួយៗដែលគម្រោងទាំងអស់នេះចាំបាច់ត្រូវការរយៈពេលយ៉ាងហោចណាស់៣(បី)ខែដើម្បីអាចធ្វើឱ្យ ប្រតិបត្តិការអាជីវកម្មថ្មីដំណើរការទៅបានប្រកបដោយជោគជ័យ និងរលូន។
ដើម្បីឆ្លើយតបនឹងដំណោះស្រាយផ្លូវច្បាប់ផ្សេងៗ និងធានាបាននូវនិរន្តភាពនៃអាជីវកម្មរបស់ស្ថានីយ ដែលត្រូវដំណើរការប្រេនថ្មីខាងលើសម្រាប់អំឡុងពេលអន្តរកាលនេះ ក្រុមហ៊ុន PPC បានសម្រេចចិត្តដោះស្រាយ បញ្ហាចំពោះមុខទាក់ទងទៅនឹង៖
-ក្របខណ្ឌពេលវេលា៖ ដោយក្រុមហ៊ុនត្រូវការពេលវេលាដូចខាងលើដើម្បីធ្វើការផ្លាស់ប្តូរ រៀបចំបង្កើតរចនា សម្ព័ន្ធអាជីវកម្មថ្មីដែលយើងពុំបានគ្រោងទុកជាមុន និងការចាត់ចែងស្តុកប្រេងតាមស្ថានីយនីមួយៗមុនការ ផ្លាស់ប្តូរ។
-ការចាត់ចែងស្តុកប្រេងរយៈពេលខ្លីពីប្រេនចាស់ ប៉ុន្តែមិនមែនជាប្រេងមកពីប្រទេសដែលប្រជាពលរដ្ឋកំពុង ធ្វើពហិការមិនប្រើប្រាស់នោះទេ។
-ការគិតគូរអំពីអំពីប្រេនកាហ្វេថ្មីដែលនឹងមានវត្តមាននៅក្នុងស្ថានីយ PPC នៅពេលខាងមុខ។
តបតាមខ្លឹមសារ និងសេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត និងស្មារតីគាំទ្ររបស់សាធារណៈជនទាំង អស់នាពេលកន្លងមក និងសូមបន្តធ្វើការគាំទ្រជារៀងរហូតដើម្បីជាកម្លាំងចិត្តឱ្យយើងខ្ញុំសម្រេចបាននូវបេសកកម្ម ដ៏សំខាន់នេះក្នុងនាមជាកូនខ្មែរ បេះដូងខ្មែរ និងដើម្បីជាតិខ្មែរ។
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី