SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា និងកូរ៉េ ចុះ MoU បន្តអនុវត្តគោលនយោបាយ និងអភិវឌ្ឍន៍សង្គមក្នុងវិស័យការងារនៅកម្ពុជា


កម្ពុជា និងកូរ៉េ ចុះ MoU បន្តអនុវត្តគោលនយោបាយ និងអភិវឌ្ឍន៍សង្គមក្នុងវិស័យការងារនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរ និងការងារសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) បន្តកិច្ចសហប្រតិបត្តិការសម្រាប់ ឆ្នាំ២០២៥-២០២៨ ដើម្បីចូលរួមអនុវត្តគោលនយោបាយ និងអភិវឌ្ឍសង្គមក្នុងវិស័យការងារ នៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ។

ការចុះផ្សាយរបស់ ក្រសួងការងារ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីរ នឹងផ្លាស់ប្តូរបទពិសោធ គាំទ្រផ្នែកបច្ចេកទេសផ្តោតលើផ្នែកអាទិភាពសំខាន់ៗក្នុងវិស័យការងារ រួមមានប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាល។

ក្នុងពិធីចុះ MoU នេះ ឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការក្រសួងការងារ និង ឯកឧត្តម PARK Jong Pill អគ្គលេខាធិការ និងជានាយកប្រតិបត្តិ នៃសេវាការងារ និងមុខរបរ នៃក្រសួងមុខរបរកូរ៉េ បេ្ដជ្ញាបន្តជំរុញនូវការអនុវត្តកិច្ចសហការ ដោយអនុលោមតាម MoU នេះ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី