2025-08-08
ទូច សូរិយា
2025-08-08
ទូច សូរិយា
ភ្នំពេញ៖ គោលនយោបាយពន្ធបដិកាថ្មីរបស់សហរដ្ឋអាម៉េរិក បានផ្តល់ឱ្យកម្ពុជានូវភាពប្រាកដប្រជា និងឱកាសប្រកួតប្រជែងមួយ ក្នុងការពង្រីកការវិនិយោគ និងពង្រឹងសមត្ថភាព ដើម្បីប្រែក្លាយកម្ពុជា ជាមូលដ្ឋានផលិតកម្មចម្រុះសម្រាប់តំបន់ និងពិភពលោក។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ (CIMIF 2025) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជាអន្តរជាតិ (CTG 2025)។
ពិព័រណ៍ CIMIF និង CTG ឆ្នាំ២០២៥ នេះ គឺរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service ជាក្រុមហ៊ុនរៀបចំពិព័រណ៍ឈានមុខមួយក្នុងតំបន់អាស៊ី ដែលបាននាំយកក្រុមហ៊ុនសកល មកតាំងបង្ហាញគ្រឿងយន្ត គ្រឿងម៉ាស៊ីនទំនើបៗ ដំណោះស្រាយស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាផលិតកម្ម សម្រាប់គាំទ្រឧស្សាហកម្មក្នុងស្រុក ពិសេសឧស្សាហកម្មវាយនភ័ណ្ឌ និងសម្លៀកបំពាក់ ដែលកំពុងផ្តល់ការងារជាងមួយលានកន្លែង និងបន្តជាវិស័យនាំមុខសម្រាប់ការនាំចេញរបស់កម្ពុជា។ ពិព័រណ៍នេះ បានប្រមូលផ្តុំក្រុមហ៊ុនផលិត នវានុវត្តន៍ករ និងវិនិយោគិនជាង២០០ក្រុមហ៊ុន មកពី១៥ ប្រទេស ដើម្បីស្វែងយល់អំពីដំណាក់កាលបន្ទាប់នៃកំណើនឧស្សាហកម្មរបស់កម្ពុជា។
ជាមួយគ្នានេះ លោក Akai Lin នាយកក្រៅប្រទេសនៃក្រុមហ៊ុន Yorkers បានលើកឡើងថា គ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យា មានសារសំខាន់កាន់តែខ្លាំង សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍឧស្សាហកម្ម ហើយទីតាំងភូមិសាស្ត្រដ៏ល្អរបស់កម្ពុជានៅក្នុងតំបន់ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់អ្នកវិនិយោគ និងក្រុមហ៊ុនផ្គត់ផ្គង់អន្តរជាតិ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍រយៈពេល ៤ថ្ងៃ ពីថ្ងៃទី៦-៩ ខែសីហានេះ បានផ្តល់នូវវេទិកាយុទ្ធសាស្ត្រមួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង ការស្វែងរកដៃគូអាជីវកម្ម និងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី