SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តព្រះសីហនុ៖​ ព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានការដឹកជញ្ជូនភស្តុភាកម្ម និងឧស្សាហកម្ម, ទីក្រុងសមាហរណកម្ម និងតំបន់ទេសចរណ៍តាមកោះ


រដ្ឋបាលខេត្តព្រះសីហនុ៖​ ព្រះសីហនុ នឹងក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង មានការដឹកជញ្ជូនភស្តុភាកម្ម និងឧស្សាហកម្ម, ទីក្រុងសមាហរណកម្ម និងតំបន់ទេសចរណ៍តាមកោះ
សង្គមជាតិ-សេដ្ឋកិច្ច

2025-08-07

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-08-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រាជរដ្ឋាភិបាល បានរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកចេញជា ៣ រួមមាន៖ ១. ការដឹកជញ្ជូនភស្តុភាកម្ម និងឧស្សាហកម្ម, ២. ទីក្រុងសមាហរណកម្ម និង ៣. តំបន់ទេសចរណ៍នៅតាមបណ្តាកោះ។

ក្នុងជំនួបពិភាក្សាជាមួយប្រតិភូក្រុមហ៊ុនចិន មកពីទីក្រុងណានជីង ប្រទេសចិន ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ពីសក្តានុពលរបស់ខេត្តព្រះសីហនុ ដែលជាខេត្តស្ថិតនៅទិសនារតីនៃកម្ពុជា មានឆ្នេរ កោះស្រស់ស្អាត ត្រូវបានសមាជិកក្លឹបឆ្នេរសមុទ្រស្អាត ដាក់បញ្ជូលជាសមជិកក្លឹបឆ្នេរស្អាតលើពិពភលោក។ ជាមួយគ្នានេះ​ វិស័យដែលមានសក្តានុពលនៅក្នុងខេត្ត មានដូចជា ការដឹកជញ្ជូនមាន ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាយ៉ាងច្រើន និងត្រូវបានប្រសិទ្ធនាមថាជា ÇតារារះនាទិសនារតីÈ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា វិស័យដឹកជញ្ចូនរបស់ខេត្តមាន ផ្លូវគោក ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ ដែលបច្ចុប្បន្នមានជើងហោះហើរ ត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសចិន ហើយខែក្រោយ នឹងមានការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តពីរបន្ថែមទៀត នៃប្រទេសចិន ក្នុងនោះទីក្រុងណានជីង ក៏ជាគោលដៅហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ។ ចំពោះ ផ្លូវទឹក មានកំពង់ផែអន្តរជាតិចំនួន៣ ដូចជា កំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នកំពុងអភិវឌ្ឍន៍ជា ៣ដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ដោយមានជម្រៅទឹក ១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលចរាចរណ៍លើពិភពលោកចូលចតបាន។ ទន្ទឹមនោះ ស្រុកកំពង់សីលា ក៏ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ក្នុងជំនួបនេះ លោក កៅ គូគ័ង អនុប្រធានក្រុមហ៊ុន Divelopment Co,Ltd បានលើកឡើងថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់ប្រតិភូ បានទៅទស្សនកិច្ចតំបន់ផលិតស្រូវ និងកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងនោះប្រតិភូ បានចាប់អារម្មណ៍ផ្នែកកសិកម្មនៅកម្ពុជា ហើយប្រជាជនចិន មានការពេញនិយម នៃផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា ផ្លែធូរេន ស្វាយ ខ្នុរ។ គណៈប្រតិភូ នឹងប្តេជ្ញាចិត្តនៅពេលត្រឡប់ទៅចិនវិញ នឹងដឹកនាំអ្នកវិនិយោគមកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសខេត្តព្រះសីហនុ និងសង្ឃឹមថា នឹងទទួលបានព័ត៌មានស្តីពីការអភិវឌ្ឍន៍លើគម្រោងឯកសារមួយចំនួនពាក់ព័ន្ធលើការអនុគ្រោះផ្នែកព័ន្ធផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី