2025-08-04
SME News
2025-08-04
SME News
នារសៀល ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខកងទ័ពរងរបួស ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុនមង្គលបូរី។
ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងជំនួយឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនវីរកងទ័ពរងរបួសទាំងពីររូប។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានទទួលការផ្ដាំផ្ញើពីយុទ្ធជនទាំងពីររូប ដើម្បីថ្លែងអំណរគុណសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការយកចិត្តទុកដាក់កងទ័ពជួរមុខ ហើយជូនពរឱ្យសម្ដេចទាំងពីររក្សាសុខភាពល្អ បន្តដឹកនាំប្រទេសជាតិ។
ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងគោរពកងកម្លាំងទាំងអស់ ដែលបានធ្វើការលះបង់ខ្ពស់ ដោយភាពអង់អាច និងឆន្ទៈមោះមុត ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី