2025-08-01
ឃី ភារៈ
2025-08-01
ឃី ភារៈ
ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះពន្ធ លើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មកត្រឹម ១៩% ដោយមានការថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធពីដំបូង ៤៩% ការបញ្ចុះពន្ធ លើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក នេះនឹងជួយជំរុញ សេដ្ឋកិច្ចរបស់កម្ពុជា ឱ្យមានការអភិវឌ្ឍបន្ថែមទៅមុខទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុក ការសម្រេចបញ្ចុះពន្ធ លើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មកត្រឹម១៩ % គឺជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិទៅមុខទៀត។ នេះបើយោងតាមគេហទំព័រផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១ ខែសីហា នេះ។
ជាមួយគ្នានេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី Donald Trump ចំពោះការផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថាអំឡុងពេលសម្តេច សន្ទនាតាមទូរសព្ទជាមួយ ឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅ សម្តេចបាន បញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាពនិងការអភិវឌ្ឍន៍ នៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង ៥០០ឆ្នាំមកហើយ។
ជាការឆ្លើយតប ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍ យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា។ ចំពោះការស្នើសុំរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងអត្រាពន្ធ ឯកឧត្តម Donald Trump បានឆ្លើយតបថា « នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត - will make you happy) ជាលទ្ធផល នាថ្ងៃទី១ ខែសីហា ឯកឧត្តម Donald Trump បានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់ អាមេរិកមកនៅត្រឹម ១៩%។
ជាមួយគ្នានេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការ កោតសរសើរចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល ដែលបានដឹកនាំក្រុមការងារ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី