SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក. និងក្រសួងសាធារណការ ចុះកិច្ចព្រមព្រៀងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា


ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក. និងក្រសួងសាធារណការ ចុះកិច្ចព្រមព្រៀងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-07-26

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-07-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការ និងថែទាំបណ្តោះអាសន្ន លើគម្រោងផ្លូវដែកកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងនេះ ធ្វើឡើងក្នុងគោលបំណងរៀបចំប្រតិបត្តិការផ្លូវដែកក្នុងអំឡុងពេលអន្តរកាល នៃកិច្ចចរចាកិច្ចព្រមព្រៀង PPP ថ្មី រវាង រាជរដ្ឋាភិបាល ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងក្រុមហ៊ុនដៃគូយុទ្ធសាស្ត្រ ជាពិសេសធានាឱ្យបាននូវការធ្វើឱ្យប្រសើរឡើងសេវាផ្លូវដែកនានា ទាំងការដឹកជញ្ជូនមនុស្ស និងទំនិញ ដែលការបង្កើតឱ្យមាននូវវិធានការសុវត្ថិភាពខ្ពស់បំផុតមួយនៅតាមបណ្តាញផ្លូវដែកទាំងពីរ ខ្សែ និងការអនុវត្តយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្នុងករណីចាំបាច់ណាមួយ។

ពិធីចុះហត្ថលេខលើកិច្ចព្រមព្រៀងនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងសាធារណការ និងជញ្ជូន គណៈកម្មការអន្តរក្រសួងចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែក ប្រតិភូ ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី