2025-07-23
គន ម៉េងហុង
2025-07-23
គន ម៉េងហុង
ភ្នំពេញ៖ Rebranding ឬប្រែជាខេមរៈភាសាថា ការកែប្រែយីហោរបស់ក្រុមហ៊ុន គឺជាដំណើរការនៃការផ្លាស់ប្តូររូបរាង នៃអាជីវកម្ម ដែលក្នុងនោះអាចរួមមានទាំងឈ្មោះ ឡូហ្គោ ម៉ាកយីហោ និងវិធីសាស្រ្ដធ្វើទីផ្សារ។ ការកែប្រែយីហោនេះ មិនមែនគ្រាន់តែប្ដូរឡូហ្គោនោះទេ ប៉ុន្ដែជាការបង្កើតអត្តសញ្ញាណថ្មីមួយសម្រាប់អាជីវកម្ម។
ចំពោះការ Rebrand គឺមានភាពសំខាន់ និងស្មុគស្មាញ មិនមែនថាចង់កែប្រែយីហោថ្មី ក៏សម្រេចធ្វើភ្លាមៗនោះទេ ប៉ុន្ដែវិធីនេះក៏ជាមធ្យោបាយល្អក្នុងការកែលម្អរូបភាពអាជីវកម្ម និងទាក់ទាញអតិថិជនថ្មីផងដែរ ការកែប្រែយីហោរបស់ក្រុមហ៊ុននេះត្រូវការពេលវេលា ហើយត្រូវការធនធានច្រើនគួរសម។ សហគ្រិនខ្មែរ ណែនាំអំពីពេលវេលា ដែលសក្តិសមក្នុងការកែប្រែយីហោ (Rebrand) គឺទី១. នៅពេលគូប្រកួតប្រជែងកំពុងកែប្រែយីហោ ដៃគូប្រជែងកំពុងផ្លាស់ប្ដូរមុខមាត់ថ្មី នោះក៏ជាវេលា ដែលអ្នកអាចពិចារណាកែប្រែដែរ ដើម្បីរក្សាភាពប្រកួតប្រជែង។
ទី២. នៅពេលអាជីវកម្មមានការផ្លាស់ប្ដូរ ប្រសិនបើអាជីវកម្មមួយ បានឆ្លងកាត់ការផ្លាស់ប្ដូរធំ ដូចជាប្ដូរមេដឹកនាំ ឬត្រូវបានទិញយកដោយម្ចាស់ថ្មី នោះហើយជាពេលដែលការកែប្រែយីហោអាចនឹងត្រូវអនុវត្ត។ ទី៣. នៅពេលការកំណត់ក្រុមមនុស្សគោលដៅ ត្រូវបានផ្លាស់ប្ដូរ៖ ប្រសិនបើអតិថិជនគោលដៅផ្លាស់ប្ដូរ នោះអ្នកប្រហែលជាត្រូវការប្ដូរមុខមាត់ថ្មីដែរ ដើម្បីទាក់ទាញក្រុមមនុស្សគោលដៅថ្មី។ ទី៤. ម៉ាកយីហោចាស់ មិនទាន់សម័យកាល ប្រសិនបើយីហោ នៃអាជីវកម្មមានភាពចាស់កម្រិល និងមិនឆ្លុះបញ្ចាំងពីគុណតម្លៃគ្រប់គ្រាន់ នោះជាពេលត្រូវការធ្វើបច្ចុប្បន្នភាពហើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី