SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋលេខាធិការការងារ អំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តកៀរគរ រៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គ នៅឆ្នាំបន្តបន្ទាប់ ដើម្បីគាំទ្រធនធានបច្ចេកទេស សម្ភារ និងហិរញ្ញវត្ថុ


រដ្ឋលេខាធិការការងារ អំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តកៀរគរ រៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គ នៅឆ្នាំបន្តបន្ទាប់ ដើម្បីគាំទ្រធនធានបច្ចេកទេស សម្ភារ និងហិរញ្ញវត្ថុ
A+ A-

ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តកៀរគរ និងសហការក្នុងការរៀបចំកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គនៅឆ្នាំបន្តបន្ទាប់ ដើម្បីផ្ដល់ឱកាសដល់យុវជន សិស្ស និស្សិតជំនាន់ក្រោយបន្ថែមទៀត និងបន្តលើកទឹកចិត្ត និងគាំទ្រទាំងធនធានបច្ចេកទេស សម្ភារ និងធនធានហិរញ្ញវត្ថុ។

ក្នុងពិធីបិទកម្មវិធីមហោស្រពបច្ចេកវិទ្យាមេគង្គ លើកទី៣ ឆ្នាំ២០២៥ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានលើកឡើងថា កម្មវិធីនេះមានកិច្ចពិភាក្សា និងចែករំលែកចំណេះដឹងទាក់ទងនឹងអាជីពសក្តានុពលដូចជា បច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗ បច្ចេកវិទ្យាអប់រំ បរិស្ថាន ថាមពល បច្ចេកវិទ្យាទេសចរណ៍ ស្ថាបត្យកម្មនិងវិស្វកម្ម អ្នកសរសេរកម្មវិធី បច្ចេកវិទ្យារូបូត អ្នកវិទ្យាសាស្ត្រ អ្នកបង្កើតមាតិកាឌីជីថល ផ្នែកបញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាច្រវាក់ទិន្នន័យ (Digital Blockchain)។ ជំនាញទាំងអស់នេះ សុទ្ធតែជំនាញដែលមានតម្រូវការទីផ្សារ និងមានសក្តានុពលនាពេលបច្ចុប្បន្ន និងនាពេលអនាគត។

លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានបន្តថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺគាំទ្រ និងស្វាគមន៍ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ផ្សេងៗដែលពាក់ព័ន្ធនឹងសកម្មភាព ឬកម្មវិធីរបស់ក្រសួង ជាពិសេសការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយហានិភ័យប្រមាណ ១,៥លាននាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី