2025-07-18
គិត បុប្ផា
2025-07-18
គិត បុប្ផា
ភ្នំពេញ៖ គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក ផ្តល់ជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ដល់កសិករអ្នកដាំបន្លែនិងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្នុងចំណោមទឹកប្រាក់ប្រមាណ ១,២លានដុល្លារនោះ មាន ១៤ម៉ឺនដុល្លារ សម្រាប់គាំទ្រ ៤០% ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល១លានដុល្លារទៀត សម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង ៦,៤គីឡូម៉ែត្រ នៅក្នុងសហគមន៍។
សម្រាប់គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារ ទទួលបានជំនួយឧបត្ថម្ភចំនួន ២៣០០ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន ១២០០ដុល្លារ ក្នុងមួយគ្រួសារ។ គួរបញ្ជាក់ផងដែរថា សហគមន៍កសិកម្មមាន់ស្រែអូរផុត គ្រោងនឹងសហការជាមួយក្រសួងកសិកម្ម ដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍ អាចទទួលការគាំទ្របន្ថែមខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារ។ នេះបើតាមការចុះផ្សាយនៅលើគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ឃឹម ហ្វីណង់ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី