2025-07-03
ឃី ភារៈ
2025-07-03
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លើកទឹកចិត្តឱ្យគ្រប់ក្រសួង ស្ថាប័ន វាយតម្លៃអំពីកម្រិតហានិភ័យ នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យខ្លួន ដើម្បីជ្រើសរើសវិធានការឆ្លើយតប ដែលសមស្រប ក្នុងការគ្រប់គ្រងនូវហានិភ័យ ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់នវានុវត្តន៍។
ក្នុងការអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី សេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត» និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «របាយការណ៍ស្តីពី ការវាយតម្លៃភាពរួចរាល់ផ្នែសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា» កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត ថ្លែងថាការវាយតម្លៃភាពរួចរាល់ផ្នែកបញ្ញាសិប្បនិម្មិតនៅកម្ពុជា ដែលសហការរៀបចំដោយអង្គការយូណេស្កូ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បានអនុវត្តចំពេលវេលា និងមានការពិនិត្យគ្រប់ទិដ្ឋភាព បានក្លាយជាមូលដ្ឋានច្បាស់លាស់សម្រាប់ការរៀបចំ និងកែសម្រួលសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិតឱ្យកាន់តែឆ្លើយតបនឹងតថភាពពិតប្រាកដ។
តាមរយៈការសម្ពោធ និងផ្សព្វផ្សាយរបាយការណ៍វាយតម្លៃផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តីប្រៃសណីយ៍ បានថ្លែងនូវការគាំទ្រក្នុងនាមក្រសួងជំនាញបច្ចេកទេស ក៏ដូចជាបានផ្ដល់ការគាំទ្រតាមលទ្ធភាព និងទិសដៅអាទិភាព ដែលបានរៀបចំនៅកម្រិតជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តម ពន្យល់ថា សម្រាប់តួអង្គដែលពាក់ព័ន្ធគ្រប់វិស័យនេះ មិនចាំបាច់ទាល់តែធ្វើការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបអាចគិតពី AI ទេ ប៉ុន្តែបើត្រូវការជំនួយនិងអ្នកជំនាញ AI កុំភ្លេចគិតដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី