2025-07-02
ទូច សូរិយា
2025-07-02
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ស្នើបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅទូទាំងតំបន់អាស៊ី ក្នុងពិព័រណ៍សហគ្រាសធុនមីក្រូ តូច និងមធ្យមអន្តរជាតិរបស់ប្រទេសចិន (CISMEF) កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា សហគ្រាសធុនមីក្រូ តូច និងមធ្យម គឺជាតួអង្គសំខាន់ក្នុងការជំរុញគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសលើកកម្ពស់ការងារសមរម្យ កំណើនសេដ្ឋកិច្ច នវានុវត្តន៍ឧស្សាហកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ញឹម ខេមរា ក៏បានបញ្ជាក់ពីសក្ដានុពលសេដ្ឋកិច្ចរបស់កម្ពុជាដែលកំពុងរីកចម្រើន និងបានស្នើគំនិតផ្តួចផ្តើមរួមថ្នាក់តំបន់មួយចំនួន។
ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានស្នើគំនិតផ្តួចផ្តើមដូចជា «កម្មវិធីផ្លាស់ប្តូរនវានុវត្តន៍សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងតំបន់» និង «កម្មវិធីពង្រឹងខ្សែច្រវាក់តម្លៃសហគ្រាសធុនមីក្រូ តូច និងមធ្យម កម្ពុជា-ចិន» ដើម្បីជំរុញការផ្ទេរបច្ចេកវិទ្យា ការកសាងសមត្ថភាព និងការឈានចូលទីផ្សារអន្តរជាតិ។ សំណើទាំងនេះធ្វើឡើងស្របពេលដែលកម្ពុជាប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី២ និងកំពុងអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីជាមួយចិនចំនួន ៣៧ ដែលត្រូវបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី