2025-07-01
ទូច សូរិយា
2025-07-01
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ស្នើឱ្យលោក លីវ យេសេង សមាជិក នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនខេត្តក្វាងទុង ជួយអំពាវនាវអ្នកវិនិយោគគិនចិននៅខេត្តក្វាងទុងបណ្តាក់ទុនរកស៊ីនៅខេត្តកំពង់ស្ពឺ។ នេះបើតាមការចុះផ្សាយរបស់រដ្ឋសភា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លើការងារវិនិយោគ គឺបានអនុញ្ញាតឱ្យគម្រោងវិនិយោគដែលមានទុនក្រោម ៥លានដុល្លារ អាចទទួលបានការអនុម័តត្រឹមអនុគណៈកម្មាធិការខេត្ត។ អភិបាលខេត្តកំពង់ស្ពឺ ក៏បានបញ្ជាក់ពីសក្តានុពល និងឱកាសសម្រាប់ការវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ពិសេសការជួយសម្របសម្រួលដល់ក្រុមហ៊ុនដែលមានបំណងចង់វិនិយោគទុននៅក្នុងខេត្តកំពង់ស្ពឺផងដែរ។
លោក លីវ យេសេង បានវាយតម្លៃខ្ពស់ដល់ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺដែលបានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍខេត្តអោយមានការរីកចម្រើនជាលំដាប់ ក្នុងនោះលោក លីវ យេសេង ក៏បានអញ្ជើញឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺទៅធ្វើទស្សនកិច្ចនៅខេត្តក្វាងទុងនៅពេលសមស្របណាមួយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី