2025-06-23
ទូច សូរិយា
2025-06-23
ទូច សូរិយា
ភ្នំពេញ៖ ផ្លូវថ្មើរជើងចតុមុខ (Chaktomuk Walk Street) ជាគោលដៅទេសចរណ៍ថ្មី ស្អាត បៃតង ទាក់ទាញ រស់រវើក និងមានតម្លៃបន្ថែមតាមរយៈការច្របាច់បញ្ចូលនូវវប្បធម៌ ប្រពៃណី ទំនៀមទំលាប់នៃប្រទេសផ្សេងៗ ជាមួយនឹងកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងសម្ពោធបើកកម្មវិធីពិព័រណ៍ម្ហូបអាហារ និងការសម្តែងសិល្បៈម៉ាឡេស៊ី ឆ្នាំ២០២៥ (Malaysia Food and Culture Fest 2025 ) នៅផ្លូវថ្មើរជើងខាងមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងឯកឧត្តម Dato Sri Tiong King Sing រដ្ឋមន្រ្តីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ក៏បានទស្សនាតាមស្តង់ពិព័រណ៌ម្ហូបអាហារភេសជ្ជៈផលិតផលរបស់ម៉ាឡេស៊ីពីបណ្តាតំបន់នានារបស់ប្រទេសម៉ាឡេស៊ី និងពីក្នុងប្រទេសកម្ពុជាផ្ទាល់ ព្រមទាំងអញ្ជើញទស្សនាការសម្តែងសិល្បៈវប្បធម៌ របាំប្រពៃណី និងការសម្តែងតន្ត្រីដ៏ល្អ និងរស់រវើកប្រកបដោយភាពប៉ិនប្រសប់របស់សិល្បករម៉ាឡេស៊ី។
ជាមួយគ្នានេះ ក្រសួងទេសចរណ៍ បានបញ្ចាំងជូនគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋសរុបប្រមាណជាង ២០០នាក់ អញ្ជើញមកទស្សនានូវឃ្លីបវីដេអូផ្សព្វផ្សាយទេសចរណ៍ម៉ូស្លីម ដោយទទួលបានការចាប់អារម្មណ៍ និងការសាទរជាខ្លាំងផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី