SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងទេសចរណ៍ កម្ពុជា និងម៉ាឡេស៊ី បង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា


សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រសួងទេសចរណ៍ កម្ពុជា និងម៉ាឡេស៊ី បង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា
A+ A-

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងទេសចរណ៍ កម្ពុជា និងម៉ាឡេស៊ី បន្តពង្រីកកិច្ចសហប្រតិបត្តិការបង្កើតនូវកញ្ចប់ទេសចរណ៍រួមគ្នា និងជំរុញឱ្យពិនិត្យលទ្ធភាព ភ្ជាប់ទំនាក់ទំនង ផ្នែកទេសចរណ៍នៅថ្នាក់ក្រោមជាតិ ដូចជាការភ្ជាប់ទីក្រុងនិងទីក្រុង និងខេត្តនិងខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹងអំពីទេសចរណ៍ វប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងជំនួបជាមួយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម Dato' Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃប្រទេសម៉ាឡេស៊ី បានគូសបញ្ជាក់អំពីការបន្តសហការជាមួយកម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ បែបវប្បធម៌ និងសិល្បៈ រវាងប្រទេសទាំងពីរ តាមរយៈការតភ្ជាប់ផ្នែកទេសចរណ៍ជាមួយកម្ពុជា និងការផ្លាស់ប្ដូររវាង ប្រជាជននិងប្រជាជន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ម៉ាឡេស៊ី ចំពោះសារៈសំខាន់របស់វិស័យទេសចរណ៍ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់រវាង ប្រជាជននិងប្រជាជន។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញនូវការពេញចិត្តចំពោះការសម្រេចបាននូវការតភ្ជាប់ជើងហោះហើរត្រង់ ពីកម្ពុជាទៅកាន់កោះប៉េណាំង នៃប្រទេសម៉ាឡេស៊ី និងបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ នៅមានសក្ដានុពលច្រើនទៀត ដែលអាចពង្រឹងនិងពង្រីកក្នុងការតភ្ជាប់ជើងហោះហើរបន្ថែមទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី