2025-06-21
ទូច សូរិយា
2025-06-21
ទូច សូរិយា
ភ្នំពេញ៖ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន សហគ្រាស គម្រោងអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណជាមុនពី ន.អ.ប. មុនពេលចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន នៅអគារ អ.ស.ហ. ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណនៅកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង ស្តីពីកាតព្វកិច្ចស្នើសុំអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ជាំ បានឱ្យដឹងថា ការធ្វើអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ដោយគ្មានអាជ្ញាបណ្ណពី ន.អ.ប. គឺជាអំពើល្មើស ដែលត្រូវចាត់វិធានការយ៉ាងតឹងរ៉ឹងស្របតាមបទប្បញ្ញត្តិជាធរមាន។ ទន្ទឹមនឹងនេះ ប្រភេទអាជីវកម្មដែលត្រូវស្នើសុំអាជ្ញាបណ្ណពី ន.អ.ប. មានដូចជា៖ អាជីវកម្មអភិវឌ្ឍលំនៅឋាន រួមមាន ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោល និងភូមិគ្រឹះ ជាដើម, អាជីវកម្មអភិវឌ្ឍអគារសហកម្មសិទ្ធិ រួមមាន អគារខុនដូ អគារការិយាល័យ អគារផ្សារ និងអគារពហុមុខងារ ជាដើម និងអាជីវកម្មអភិវឌ្ឍដីឡូត៍ រួមមាន ដីឡូត៍លំនៅឋាន ដីឡូត៍ល ម និងដីឡូត៍ចម្ការ ជាដើម។
ចំពោះ អាជីវកម្មផ្តល់សេវាក័ម្មអចលនវត្ថុ រួមមាន សេវាកម្មគ្រប់គ្រងអចលនវត្ថុ សេវាកម្មវាយតម្លៃ និងសេវាកម្មភ្នាក់ងារអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគដោយអនុប្បទាន គឺជាសកម្មភាពពាណិជ្ជកម្មដែលអតិថិជនយកទ្រព្យ ទៅដាក់បញ្ចាំ ឬធ្វើអនុប្បទានសិទ្ធិលើចលនវត្ថុរបស់ខ្លួន ដល់អ្នកទទួលប្រាតិភោគដោយអនុប្បទាន ដើម្បីទទួលបានប្រាក់កម្ចីដោយសន្យាទូទាត់សងប្រាក់ដើម និងការប្រាក់ទៅតាមកិច្ចសន្យាដែលបានកំណត់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី