2025-06-19
ទូច សូរិយា
2025-06-19
ទូច សូរិយា
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីប៊ូហ្វេទុរេនបាត់ដំបង រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបង។ តាមការចុះផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភ្ញៀវជាតិ និងអន្តរជាតិ នឹងបានទទួលទានទុរេនស្រុកសំឡូតផ្ទាល់ ១០០% និងផ្លែឈើខេត្តបាត់ដំបងជាច្រើនទៀតផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តបាត់ដំបង ក៏បានរៀបចំ«ព្រឹត្តិការណ៍ផ្លែឈើបាត់ដំបង ២០២៥» (Battambang Fruits Event 2025) ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅបរិវេណទីធ្លាមុខសាលាខេត្តបាត់ដំបងផងដែរ។ ព្រឹត្តិការណ៍នេះ រៀបចំឡើងដើម្បីតាំងបង្ហាញអំពីផលិតផលផ្លែឈើ ដែលមានក្នុងខេត្តបាត់ដំបង និងដាក់តាំងបង្ហាញផលិតផលផ្សេងៗរបស់អ្នកបាត់ដំបង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី