2025-06-18
គិត បុប្ផា
2025-06-18
គិត បុប្ផា
ភ្នំពេញ៖ នៅដើមនីតិកាលទី៧ ក្រសួងពាណិជ្ជកម្ម បានជំរុញឱ្យមានការរៀបចំ និងចុះអនុស្សរណៈយោគយល់គ្នានាំចេញអង្ករទៅប្រទេសចិនបានចំនួនប្រមាណ ៥០ម៉ឺនតោន។ នេះបើតាមការលើកឡើងរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបើកកម្មវិធីខួប ១០ឆ្នាំ នៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ លោកជំទាវ ចម និម្មល មានប្រសាសន៍ថា ការបើកច្រកទីផ្សារនាំចេញទៅប្រទេសឥណ្ឌូនេស៊ី តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដរបស់ក្រសួងពាណិជ្ជកម្មមានចំនួន ៣៧ ៥០០តោន និងប្រទេសទីម័រលេស្តេរ ៤០០០តោន ខណៈដែលក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករមានចំនួនជាង ៦៥០ ០០០ តោន ទៅកាន់ប្រទេសចំនួន៧៥។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបន្ថែមថា តាមរយៈក្រុមហ៊ុនហ្រ្គីនត្រេដកន្លងមកនេះ ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តការប្រឹងប្រែងក្នុងការចរចារជាមួយបណ្តាប្រទេសក្នុងតំបន់មួយចំនួនដើម្បីពង្រីកទីផ្សារអង្ករកម្ពុជាផងដែរ។
លោកជំទាវ ចម និម្មល បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីសហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានប្រែក្លាយខ្លួនទៅជាប្រទេសដែលមានអតិរេកស្រូវអង្ករច្រើន។ គួរបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងដើម្បីចូលរួមគាំទ្រការអនុវត្តគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន តាមរយៈការបោះឆ្នោតនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤ ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្រលេខ ២២៨ អនក្រ.បក ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ទទួលស្គាល់សហព័ន្ធស្រូវអង្ករកម្ពុជា ជាដៃគូតែមួយគត់សម្រាប់ពិភាក្សាគោលនយោបាយ និងជាអ្នកតំណាងវិស័យស្រូវអង្ករបស់កម្ពុជានៅលើឆាកអន្តរជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី