SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ហេតុអ្វីត្រូវចុះឈ្មោះជា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»? ហើយពលរដ្ឋប្រភេទណា ទើបអាចចុះឈ្មោះបាន?


ហេតុអ្វីត្រូវចុះឈ្មោះជា «អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»? ហើយពលរដ្ឋប្រភេទណា ទើបអាចចុះឈ្មោះបាន?
A+ A-

ភ្នំពេញ៖ ការចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងមានលទ្ធភាពទទួលបានការលើកទឹកចិត្ត និងការថែបំប៉នផ្សេងៗ ពីក្រសួង ស្ថាប័នពាក់ព័ន្ធ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ សម្រាប់អ្នក ដែលអាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ត្រូវបែងចែកជា៤ រួមមាន៖ ទី១, សហគ្រាសធុន មីក្រូ៖ សំដៅដល់សហគ្រាស អាជីវកម្មគ្រប់ប្រភេទ ដែលមានផលរបរ ប្រចាំឆ្នាំក្រោម ៦២ ២៥០ដុល្លារ ឬមានចំនួនកម្មករ និយោជិត ក្រោម ៥នាក់។

ចំពោះទី២, ជាកម្មករ និយោជិតនៃសហគ្រាសធុនមីក្រូ៖ សំដៅដល់ជនគ្រប់ភេទ ដែលបានចុះកិច្ចសន្យាធ្វើការយកកម្រៃ ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលម្នាក់ទៀតជា រូបវន្តបុគ្គល ឬនីតិបុគ្គលជាសាធារណៈ ឬឯកជន។ រីឯទី៣, ជាកម្មករ និយោជិតម្តងម្កាល៖ ជាជនដែលចុះកិច្ចសន្យាធ្វើការមួយជាប្រាកដ តាមធម្មតា ត្រូវតែឱ្យហើយក្នុងរយៈពេលយ៉ាងខ្លី និងធ្វើការមួយពេលៗ ធ្វើឈប់ៗ និងធ្វើមួយរដូវៗ។

និងទី៤, ជាបុគ្គលស្វ័យនិយោជន៍៖ សំដៅដល់ជន ដែលប្រកបការងារ ឬមុខរបរ រកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្ស ដែលផ្តល់ដោយនិយោជក ឬរដ្ឋ តាមកិច្ចសន្យាការងារ ហើយក៏មិនមានប្រើប្រាស់កម្មករ និយោជិតនៅក្នុងសកម្មភាពការងារ ឬមុខរបររបស់ខ្លួន៕

ប្រភពពី៖ សៀវភៅមគ្គុទេស ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី