SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ដូចម្តេចដែលហៅ កសិកម្មវៃឆ្លាត? កសិកម្មបែបប្រពៃណី?


ដូចម្តេចដែលហៅ កសិកម្មវៃឆ្លាត? កសិកម្មបែបប្រពៃណី?
គំនិតអាជីវកម្ម

2025-06-15

ទូច សូរិយា

គំនិតអាជីវកម្ម

2025-06-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កសិកម្មវៃឆ្លាត គឺសំដៅលើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាព នៃប្រតិបត្តិការនៅក្នុងកសិកម្ម។ ជាមួយគ្នានេះ កសិកម្មបែបប្រពៃណី គឺសំដៅលើការប្រើប្រាស់វិធី សាស្ត្រធម្មជាតិ ដើម្បីដាំដំណាំ និងចិញ្ចឹមសត្វ ពិសេសត្រូវបានគេប្រើប្រាស់ជាច្រើនសតវត្សរ៍មកហើយ។

ទន្ទឹមនឹងនេះ កសិកម្មឆ្លាតវៃ គឺពឹងផ្អែកលើបច្ចេកវិទ្យា ដើម្បីជួយក្នុងការសម្រេចចិត្ត ការរៀបចំប្រព័ន្ធធារាសាស្ត្រ ការត្រួតពិនិត្យដំណាំ និងការវិភាគដី ហើយអាចប្រើប្រាស់ដើម្បីកែលម្អ ទិន្នផល និងការពារបរិស្ថាន ដែលទទួលអត្រាផលិតកម្មខ្ពស់ និងដំណាំមានគុណភាព ប៉ុន្តែថ្លៃដើមក្នុងការផលិតខ្ពស់ ដោយសារការវិនិយោគលើបច្ចេកវិទ្យា។ កសិកម្មឆ្លាតវៃ មានផលប៉ះពាល់តិចជាងដល់បរិស្ថាន ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីកំណត់ពីបរិមាណជីត្រឹមត្រូវ អាចជួយកាត់បន្ថយធាតុគីមី និងផលប៉ះពាល់លើបរិស្ថាន។

រីឯ កសិកម្មបែបប្រពៃណី គឺពឹងផ្អែកលើព្រះអាទិត្យ ភ្លៀង និងដី ដើម្បីធ្វើកសិកម្ម និងប្រើប្រាស់វិធីសាស្ត្របែបប្រពៃណី ក៏ដូចជាបទពិសោធផ្ទាល់ខ្លួន ដើម្បីធានាថាដំណាំមានគុណភាព ដែលទទួលបានអត្រាផលិតកម្មទាប និងដំណាំមានគុណភាពទាបជាង តែថ្លៃដើមក្នុងការផលិតទាបជាង។ កសិកម្មបែបប្រពៃណី មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន ដូចជា ការប្រើប្រាស់សារធាតុគីមីហួសកម្រិតជាដើម ដែលអាចធ្វើឱ្យប៉ះពាល់ដល់គុណភាពដី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី