2025-06-15
ឃី ភារៈ
2025-06-15
ឃី ភារៈ
ភ្នំពេញ៖ ការលើកកម្ពស់ធុរកិច្ចថ្មីឌីជីថល គឺការរៀបចំ និងពង្រឹងការអនុវត្តយន្តការលើកទឹកចិត្ត និងពង្រីកឱកាសទីផ្សារ សម្រាប់ធុរកិច្ចថ្មីឌីជីថលដែលជាកិច្ចការចាំបាច់ សំដៅចូលរួមបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពបច្ចេកវិទ្យា នវានុវត្តន៍និងធុរកិច្ចថ្មីឌីជីថល ប្រកបដោយសក្តានុពល និងអំណោយផលដល់ការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល។ ដូច្នេះ រដ្ឋាភិបាលឌីជីថល បានដាក់ចេញនូវសកម្មភាពអាទិភាពចំនួន២ ដូចខាងក្រោម៖
ទី១. បង្កើត និងពង្រឹងសេវាគាំទ្រ និងលើកទឹកចិត្តការបង្កើតធុរកិច្ចថ្មីឌីជីថល ទាំងផ្នែកបច្ចេកទេស និងទាំងផ្នែកហិរញ្ញវត្ថុ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់តួអង្គពាក់ព័ន្ធ ការបណ្តុះបណ្តាល ការការពារកម្មសិទ្ធិបញ្ញា ការបង្កើតទំនាក់ទំនងជាមួយបណ្តាញអ្នកវិនិយោគជាដើម ដើម្បីបង្កើនចំនួន និងភាពជោគជ័យនៃធុរកិច្ចថ្មីឌីជីថល។
និងទី២. ត្រូវពង្រីកឱកាសទីផ្សារសម្រាប់ធុរកិច្ចថ្មីឌីជីថល តាមរយៈការជំរុញភាពជាដៃគូរវាងធុរកិច្ចថ្មីឌីជីថល និងសហគ្រាស គ្រប់ទំហំនិងគ្រប់វិស័យ ដើម្បីសហការអភិវឌ្ឍន៍ផលិតផល ឬសេវាឌីជីថលប្រកបដោយនវានុវត្តន៍ខ្ពស់ ដែលធ្វើឱ្យប្រសើរដំណើរការអាជីវកម្ម និងផលិតកម្ម៕
ប្រភពពី៖ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី