SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គូប្រជែងនៅលើទីផ្សារ ៣ប្រភេទ ដែលម្ចាស់អាជីវកម្មគួរដឹង!


គូប្រជែងនៅលើទីផ្សារ ៣ប្រភេទ ដែលម្ចាស់អាជីវកម្មគួរដឹង!
គំនិតអាជីវកម្ម

2025-06-10

គិត បុប្ផា

គំនិតអាជីវកម្ម

2025-06-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការស្គាល់ច្បាស់ពីគូប្រជែង ជាផ្នែកមួយដែលខ្វះមិនបានក្នុងការធ្វើយុទ្ធសាស្រ្ដទីផ្សារ និងផែនការសកម្មភាពរបស់អាជីវកម្ម។ វត្តមាននៃគូប្រជែងទាំងអស់ គឺសុទ្ធតែមានឥទ្ធិពលលើប្រាក់ចំណូល និងសកម្មភាពអាជីវកម្មរបស់អ្នក និងការដែលស្គាល់គូប្រជែងច្បាស់ នឹងជួយកាត់បន្ថយអត្រាការបរាជ័យ និងដឹងច្បាស់ពីគុណភាពផលិតផលរបស់អ្នកលើទីផ្សារ។

សហគ្រិនខ្មែរ បានចែករំលែកពីគូប្រជែង ៣ប្រភេទ ដែលម្ចាស់អាជីវកម្មគួរដឹង ដូចជា ១. គូប្រជែងផ្ទាល់ (Direct Competitor)៖ ជាគូប្រជែង (អាជីវកម្ម) ដែលមានផលិតផល ឬផ្ដល់សេវាកម្មដូច ឬប្រហាក់ប្រហែលគ្នា និងផ្ដោតលើក្រុមមនុស្សគោលដៅតែមួយ ឬផ្សេងគ្នា។ អត្រាទាក់ទាញនៃភាគីម្ខាងៗ អាចមានឱកាសខ្ពស់ ឬទាបជាងគ្នា អាស្រ័យលើគុណភាពផលិតផល ឬសេវាកម្ម បដិសណ្ឋារកិច្ចជាមួយភ្ញៀវ តម្លៃ និងយុទ្ធសាស្រ្ដទីផ្សារ។ ឧទាហរណ៍ អាជីវកម្មលក់សម្លៀកបំពាក់យុវវ័យ «ក» និង «ខ» ប្រើយុទ្ធសាស្រ្ដទីផ្សារទាក់ទាញ បញ្ចុះតម្លៃ ឬប្រូម៉ូសិនផ្សេងៗ ប្រកួតប្រជែងគ្នា ដើម្បីទាក់ទាញអតិថិជន។

២. គូប្រជែងប្រយោល (Indirect Competitor)៖ មានន័យពីអាជីវកម្ម ដែលលក់ផលិតផលខុសគ្នា ឯគោលដៅនៃការលក់ក៏ផ្សេងគ្នា ក៏ប៉ុន្តែផ្ដោតលើក្រុមមនុស្សគោលដៅតែមួយ និងមានទីតាំងនៅតំបន់តែមួយ ដែលមានឥទ្ធិពលលើការសម្រេចចិត្តរបស់ក្រុមមនុស្សគោលដៅ។ ឧទាហរណ៍ ហាងកាហ្វេ និងហាងបាយដែលបន្ថែមកាហ្វេ ពួកគេមានគោលដៅខុសគ្នាដោយមួយលក់កាហ្វេ និងមួយទៀតលក់បាយ ប៉ុន្ដែដោយសារហាងលក់បាយនោះ មានលក់កាហ្វេដែរ ដូច្នេះអតិថិជនប្រហែលជាសម្រេចចិត្តយកហាងបាយភាគច្រើន។

៣. គូប្រជែងជំនួស៖ ជាអាជីវកម្ម ដែលមានផលិតផល និងសេវាកម្មខុសគ្នា ក៏ប៉ុន្តែផ្ដោតលើការដោះស្រាយបញ្ហាដូចគ្នារបស់ក្រុមមនុស្សគោលដៅ។ ឧទាហរណ៍ ហាងលក់សម្លៀកបំពាក់ និងហាងលក់គ្រឿងអលង្ការ នៅជិតគ្នា ពេលខ្លះអតិថិជនតម្រូវមកទិញសម្លៀកបំពាក់ តែពេលឃើញគ្រឿងអលង្ការទាក់ទាញជាង គេអាចសម្រេចចិត្តទិញគ្រឿងអលង្ការមុន រួចចាំទិញសម្លៀកបំពាក់ពេលត្រូវការ ដោយនេះអាចជាការជះឥទ្ធិពលលើការសម្រេចចិត្ត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី