SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យធនាគារ FTB ពិនិត្យលទ្ធភាពផ្តល់ប្រាក់កម្ចីទំហំធំ ដើម្បីអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប


ក្រសួងកសិកម្ម លើកទឹកចិត្តឱ្យធនាគារ FTB ពិនិត្យលទ្ធភាពផ្តល់ប្រាក់កម្ចីទំហំធំ ដើម្បីអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប
ធនាគារ-ហិរញ្ញវត្ថុ

2025-06-08

គន ម៉េងហុង

ធនាគារ-ហិរញ្ញវត្ថុ

2025-06-08

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា (FTB) ពិនិត្យលទ្ធភាពផ្តល់ប្រាក់កម្ចីទំហំធំក្នុងអត្រាការប្រាក់៧% ព្រមទាំងការផ្តល់សេវាកម្មល្អ រហ័សទាន់ពេល ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី៦ មិថុនា ជាមួយលោក ឌិត សុចល នាយកប្រតិបត្តិធនាគារពាណិជ្ជក្រៅប្រទេសនៃកម្ពុជា ឯកឧត្តម ឌិត ទីណា បានលើកឡើងថា សហគមន៍កសិកម្មទំនើប ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់កសិករ និងមានរចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ មានផែនការត្រឹមត្រូវ ដែលធនាគារ អាចពិចារណាចូលរួមសហការក្នុងការងារនេះ ក្នុងការលើកកម្ពស់ជីវភាពឱ្យល្អប្រសើរ និងបង្កើនការយល់ដឹង និងទំនុកចិត្តដល់កសិករលើការប្រើប្រាស់ទុនកម្ចីផងដែរ។

ឯកឧត្តម ឌិត ទីណា ក៏បានបង្ហាញពីការស្វាគមន៍ចំពោះធនាគារ FTB ដែលមានបំណងពិនិត្យមើលឱកាសចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុងវិស័យកសិកម្ម និងផ្តល់ទុនកម្ចីការប្រាក់ទាប ក្នុងការអភិវឌ្ឍន៍សហគមន៍កសិកម្មទំនើប ដែលជាតម្រូវការចាំបាច់របស់កសិករ។ ការចូលរួមសហការរបស់ធានាគារក្នុងវិស័យកសិកម្មនេះ គឺសំដៅផ្តល់ផលចំណេញទាំងអស់គ្នាទៅវិញទៅមក និងឈានទៅរកការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម និងធនាគារ FTB ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី