SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជន


រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជន
សង្គមជាតិ-សេដ្ឋកិច្ច

2024-01-09

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-01-09

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាមសំណល់រឹង នៅទីប្រជុំជន តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ដែលមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។ 

អនុក្រឹត្យលេខ ១១៣ អនក្រ.បក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ ស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងនៅទីប្រជុំជនត្រង់ជំពូកទី៧ ស្តីពីអំពើល្មើសនានាក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម សំណល់រឹងនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ។

តាមការចុះផ្សាយរបស់រដ្ឋបាលរាជធានីភ្នំពេញនាថ្ងៃទី០៨ មករានេះ ការគ្រប់គ្រងសំរាមសំណល់រឹងមានដូចជា៖ សំរាម និងសំណល់រឹង មុននឹងបញ្ចេញត្រូវសម្រិតទឹកចេញដាក់ចូលទៅក្នុងប្រព័ន្ធលូឱ្យបានត្រឹមត្រូវ, ត្រូវញែកសំរាម សំណល់រឹងជា ២ប្រភេទ គឺសំរាមសើម និងសំរាមស្ងួតដាក់នៅក្នុងថង់ដាច់ដោយឡែក, ហាមវេចខ្ចប់សំណល់ដែលបង្កគ្រោះថ្នាក់លាយជាមួយនឹងសំរាមសើម និងសំរាមស្ងួត។

លើសពីនេះ ថង់សំរាមសំណល់រឹង ត្រូវចងមាត់ឱ្យបានត្រឹមត្រូវ និងមិនត្រូវហែកឡើយ, ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងកន្លែងធ្វើពាណិជ្ជកម្មផ្សេងៗ ត្រូវមានកាតព្វកិច្ចដាក់ធុងសំរាមដោយខ្លួន, វត្តអារាម ព្រះវិហារ អាជីវកម្មលក់ដូរចល័ត ផ្ទះស្នាក់នៅទូទៅ និងផ្សារក្រមួន ត្រូវមានធុងសំរាមខ្លួនឯង និងធុងសំរាមដែលផ្ដល់ឱ្យដោយប្រតិបត្តិករថ្មី, ត្រូវដាក់សំរាមសំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវទៅតាមទីកន្លែងដែលបានកំណត់ និងហាមចោលសំរាមសំណល់រឹង នៅមាត់អណ្ដូងលូ ប្រឡាយ តាមទីសាធារណៈ តាមអាងស្តុកទឹក និងហាមដុតសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ។

គួរជម្រាបថា ប្រជាពលរដ្ឋអាចបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងប្រចាំខែនីមួយៗ តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក ឬបញ្ជរទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, និងធនាគារផ្សេងៗ ដោយប្រើប្រាស់លេខសម្កាល់អតិថិជន ID ដែលមានក្នុងវិក្កយបត្រអគ្គិសនី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី