2025-05-31
ឃី ភារៈ
2025-05-31
ឃី ភារៈ
ភ្នំពេញ៖ ការរៀបចំ និងដាក់ឱ្យអនុវត្តនូវផែនការប្រតិបត្តិ ស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធ សន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦ ជាឧបករណ៍ដែលរួមចំណែកគាំទ្ររាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកការគ្របដណ្តប់កិច្ចគាំពារផ្នែកសន្តិសុខសង្គម សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនប្រកបដោយសមធម៌ និងបរិយាបន្ន។
ផែនការប្រតិបត្តិនេះ ជាកាតាលីករ ជំរុញ និងគាំទ្រដល់សហគ្រាស គ្រឹះស្ថានឱ្យចុះបញ្ជីក្នុងប្រព័ន្ធសន្តិសុខសង្គម ដើម្បីឱ្យនិយោជក កម្មករនិយោជិត ក៏ដូចជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម និងអន្តរាគមន៍ដទៃទៀត ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម និងយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក៏ដូចជាគោលនយោបាយពាក់ព័ន្ធនានា របស់រាជរដ្ឋាភិបាល។
ប.ស.ស. នឹងកើនសមាជិកថ្មីដែលជានិយោជក កម្មករនិយោជិត និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធយ៉ាងហោចណាស់ ១,២លាននាក់ តាមរយៈការអនុវត្តផែនការប្រតិបត្តិនេះ ក្នុងរយៈពេល ២ឆ្នាំ។ បន្ថែមលើយន្តការសម្របសម្រួលរឹងមាំ ឆន្ទៈក្នុងការអនុវត្ត និងកិច្ចសហការខ្ពស់ពីភាគីពាក់ព័ន្ធគឺជាសហថាមពល មិនអាចខ្វះបាន ដើម្បីគាំទ្រការអនុវត្តផែនការនេះ ក៏ដូចជាគោលនយោបាយពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងជោគជ័យ។
ទោះបីជាផែនការប្រតិបត្តិនេះ ត្រូវបានដាក់ឱ្យអនុវត្តសម្រាប់រយៈពេល ២ឆ្នាំ និងផ្តោតជាចម្បងលើកម្មករនិយោជិតដែលកំពុងបម្រើការនៅក្នុងអង្គភាពសេដ្ឋកិច្ច ដែលបានចុះបញ្ជី ឬមានអាជ្ញាបណ្ណ ឬមានលិខិតអនុញ្ញាតនិងមានវិញ្ញាបនបត្របញ្ជីកា ប.ស.ស. និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលបានចុះបញ្ជីក្នុងផ្ទាលឌីជីថលសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ប៉ុន្តែវិធានការដែលបានកំណត់នៅក្នុងឯកសារនេះ នឹងអាចត្រូវបន្តអនុវត្តនៅឆ្នាំបន្ទាប់ឬមានការកែសម្រួលបន្ថែមផ្អែកតាមលទ្ធផលនៃការវាយតម្លៃជាក់ស្តែងឬតាមការចាំបាច់ ហើយវិធានការទាំងនេះក៏ជួយសម្រួលដល់ដំណើរការនៃការពង្រីកវិសាលភាពរបបសន្តិសុខសង្គមទៅដល់ក្រុមគោលដៅដទៃទៀតផងដែរ៕
ប្រភពពី៖ ផែនការប្រតិបត្តិស្តីពីយន្តការជំរុញការចុះបញ្ជីក្នុងប្រព័ន្ធ សន្តិសុខសង្គម ឆ្នាំ២០២៤-២០២៦
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី