2025-05-25
ទូច សូរិយា
2025-05-25
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោង CASDP លើកទឹកចិត្ដឱ្យប្រធានសហគមន៍ទំនើប នៅខេត្ដសៀមរាប ត្រូវផ្តួចផ្តើមបង្កើតឱ្យមានកូដសម្រាប់ស្វែងរកប្រភព(Traceability Code) ដើម្បីគ្រប់គ្រង ថែរក្សាស្ថិរភាព គុណភាពផលិតផលរបស់សហគមន៍ ដែលត្រូវគ្រប់គ្រងបច្ចេកទេសក្នុងផលិតកម្ម ត្រូវតែហ្មត់ចត់ មានស្តង់ដារតែមួយតាមទីផ្សារ។
ក្នុងជំនួបសំណេះសំណាលជាមួយប្រធាន និងសមាជិកសហគមន៍កសិកម្មទំនើបសសី និងសហគមន៍កសិកម្មឃុំពពេលរុងរឿង ស្ថិតនៅខេត្ដសៀមរាប ឯកឧត្តម ហ៊ាន វណ្ណហន បានសសើរចំពោះការបង្កើតឡើង និងដំណើការសហគមន៍ទំនើប ដែលស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជំនួបនេះ គឺធ្វើឡើងដើម្បីស្វែងយល់ពីស្ថានភាពដឹកនាំដំណើរការអាជីវកម្ម បញ្ហាប្រឈម និងពិនិត្យលើចំណុចខ្វះខាតបច្ចេកទេសរបស់សហគមន៍ ដែលមានគោលបំណងរួមតែមួយគឺជួយសហគមន៍ ពង្រឹងប្រសិទ្ធភាពដឹកនាំ ពង្រឹង និងពង្រីកទីផ្សារ ដោយផ្អែកលើស្ដង់ដាផលិតផលរួមតែមួយ ឆ្លើយតបតាមតម្រូវការទីផ្សារ និងលើកកម្ពស់សេដ្ឋកិច្ចជនបទ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី