SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ ពង្រីកការផ្សព្វផ្សាយពីការលើកទឹកចិត្ត ផ្នែកពន្ធដារ ដល់ SMEs ឱ្យកាន់តែទូលំទូលាយ


ឯកឧត្តម ហែម វណ្ណឌី ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារ ពង្រីកការផ្សព្វផ្សាយពីការលើកទឹកចិត្ត ផ្នែកពន្ធដារ ដល់ SMEs ឱ្យកាន់តែទូលំទូលាយ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារពង្រីកការផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកពន្ធដារ ឱ្យកាន់តែទូលំទូលាយ ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) អាចទាញយកអត្ថប្រយោជន៍ ដែលបានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងពង្រឹងកិច្ចសហការក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ គាំទ្រពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយនឹងប្តេជ្ញាសហការមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម ក្នុងការពង្រីកការផ្សព្វផ្សាយក្នុងការអនុវត្តយន្តការលើកទឹកចិត្តផ្នែកពន្ធដារ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានរីកចម្រើន និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ។

តាមរយៈកិច្ចប្រជុំ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម និងអគ្គនាយកដ្ឋានពន្ធដារបានឯកភាពសហការលើការធ្វើសមាហរណកម្មទិន្នន័យ SMEs បន្ថែមលើការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។ គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ ក៏ផ្តោតលើការត្រៀមរៀបចំសម្រាប់សមាជរដ្ឋសភា និងព្រឹទ្ធសភាជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ដោយពិភាក្សាប្រធានបទសំខាន់ៗ ៣ គឺប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្មផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី