2025-05-23
ឃី ភារៈ
2025-05-23
ឃី ភារៈ
ភ្នំពេញ៖ ដើម្បីកាត់បន្ថយការនាំចេញផលិតផលស្វាយចន្ទីមិនទាន់កែច្នៃទៅប្រទេសជិតខាង ដែលធ្វើឱ្យកម្ពុជា បាត់បង់ការងារ និងតម្លៃបន្ថែមរបស់ស្វាយចន្ទី រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីឆ្នាំ២០២២-២០២៧ ស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយលើកកម្ពស់ផលិតកម្ម និងផលិតភាពប្រកបដោយភាពប្រកួតប្រជែង។
ការដាក់ចេញនូវគោលនយោបាយជាតិស្តីពី ស្វាយចន្ទីនេះ នឹងជួយជំរុញការប្រកួតប្រជែងទាំងទិន្នផលនិងគុណភាព ការធ្វើពិពិធកម្មការកែច្នៃ ការនាំចេញ និងបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់ និងទាក់ទាញការវិនិយោគបន្ថែម ព្រមទាំងការរក្សាទីផ្សារចាស់ និងការស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព។
ការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយជាតិស្តីពី ស្វាយចន្ទី ដែលបានកំណត់នៅក្នុងចក្ខុវិស័យច្បាស់លាស់ប្រកបដោយភាពជោគជ័យ គឺជាការចាប់យកកាលានុវត្តភាពប្រកួតប្រជែងនៅក្នុងទីផ្សារ តាមរយៈការនាំចេញផលិតផលស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់និងពិភពលោក ដោយកាត់បន្ថយការនាំចេញស្វាយចន្ទីមិនទាន់កែច្នៃ ដើម្បីបង្កើតការងារ និងតម្លៃបន្ថែមដល់ពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕
ប្រភពពីសៀវភៅ៖ គោលនយោបាយជាតិស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី