2025-05-23
ឃី ភារៈ
2025-05-23
ឃី ភារៈ
ភ្នំពេញ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ត្រូវបានរៀបចំឡើងដើម្បីតម្រង់ទិសការអនុវត្តការងារក្នុងវិស័យបរិស្ថាន ដែលមានយុទ្ធសាស្ត្រស្នូលមុំ៣ គឺការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងការពង្រីកការផ្សព្វផ្សាយ។ យុទ្ធសាស្ត្រស្នូលនេះ គឺជាកម្លាំងចលករដ៏សំខាន់ ដើម្បីជំរុញនិងគាំទ្រចំពោះយុទ្ធសាស្ត្រចំនួន ៣ទៀត រួមមានយុទ្ធសាស្ត្រទី១. ភាពស្អាត, យុទ្ធសាស្ត្រទី២.ភាពបៃតង និងយុទ្ធសាស្ត្រទី៣. ចីរភាព។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននេះ នឹងលើកកម្ពស់វិស័យបរិស្ថានកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ ឱ្យកាន់តែរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ដល់សេដ្ឋកិច្ចបៃតងឱ្យរឹតតែមានប្រសិទ្ធភាព សម្រាប់ជាឧត្តមប្រយោជន៍ចំពោះប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពកម្ពុជា លើឆាកអន្តរជាតិ។
ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបាន វិស័យបរិស្ថាន ត្រូវបានបន្តចាត់ជាទិសដៅអាទិភាពក្នុងកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា សម្រាប់កសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការពារសមធម៌ប្រសិទ្ធភាព និងចីរភាពកសាងមូលដ្ឋានគ្រឹះ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្រោមអាណត្តិដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងបរិការណ៍នេះ ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាផែនទីបង្ហាញផ្លូវ និងយន្តការអនុវត្តការងារក្នុងវិស័យបរិស្ថាន សម្រាប់រយៈពេល ៥ឆ្នាំ ខាងមុខ៕
ប្រភពពីសៀវភៅ៖ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី