2025-05-17
គន ម៉េងហុង
2025-05-17
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុន កាតឺឡាយ ដែលជាក្រុមហ៊ុននាំផលិតផលកសិកម្មកែច្នៃកម្ពុជាទៅកាន់ប្រទេសចិន បានដាក់បង្ហាញផលិតផលខ្មែរ ដូចជាអង្ករ ម្រេចកំពត ស្វាយចន្ទីរ ដំណាប់ស្វាយ និងស្ករផែនត្នោត ក្នុងពិរព័រណ៍ទេសចរណ៍ លើកទី៣៣ (The 33rd Gounzhou International Tourism Fair) កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៥ នៅប្រទេសចិន។
ពិព័រណ៍ ទេសចរណ៍លើកទី៣៣ នេះ មានការចូលរួមពីក្រុមហ៊ុន Condo TV-Tower 1 ក្រុមហ៊ុន LDST Development (Cambodia) ភ្នាក់ងារទេសចរណ៍ Mekong Discovery Co.,Ltd និងបណ្តាភ្នាក់ងារជម្រុញទេសចរណ៍ចិនទៅទស្សនាកម្ពុជាមួយចំនួនផងដែរ ដើម្បីដាក់តាំងបង្ហាញផលិតផលទេសចរណ៍របស់ខ្លួន ព្រមទាំងមានការចូលរួមពីប្រទេសចំនួន៥៥ ដែលមានគោលដៅទេសចរណ៍ជាង ១ពាន់កន្លែង។
ពិព័រណ៍ទេសចរណ៍ លើកទី៣៣ (The 33rd Gounzhou International Tourism Fair) នេះ ត្រូវបានរៀបចំឡើងដោយមានការសហការពីក្រុមហ៊ុន NetEase និងមន្ទីរទេសចរណ៍ទីក្រុងក្វាងចូវ ព្រមទាំងមានការគាំទ្រពីមន្ទីរការបរទេសខេត្តក្វាងទុង និងការចូលរួមពីបណ្តាប្រទេសជាច្រើន រួមទាំងកម្ពុជាផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី