2025-05-13
ឃី ភារៈ
2025-05-13
ឃី ភារៈ
ភ្នំពេញ៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ទទួលបានចំណូលជាង ៨៧.២ម៉ឺនដុល្លារ ដែលស្មើនឹង ៣.៤៩១.០២៥.៣២០រៀល ដោយចំណូលនេះបានមកពីការផ្តល់សេវាជូនពលរដ្ឋសរុបចំនួន ១.១៧៦.៤០៦សេវា នៅទូទាំងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥។
បើប្រៀបធៀបចំណូល ដែលទទួលបានក្នុងវិស័យទាំង១៧ ឃើញថា វិស័យសំណង់ទទួលបានចំណូលខ្ពស់ជាងគេ គឺចំនួន ៩១៦.៨៧លានរៀល បន្ទាប់មកវិស័យសុរិយោដី ដែលទទួលបានចំណូលចំនួន ៦១.៨១លានរៀល។ ក្នុងចំណោមសេវា ដែលបានផ្តល់ជូនជាង ១.១លានសេវានេះ ការងារអត្រានុកូលដ្ឋាន បានផ្តល់សេវាច្រើនជាងគេ គឺមានចំនួន ៦២៤.៧១៤សេវា និងការងារនីត្យានុកូលកម្ម បានផ្តល់សេវាចំនួន ៤៦៣.៦៧៩សេវា ខណៈដែលវិស័យបរិស្ថាន បានផ្តល់សេវាតិចជាងគេ ត្រឹមតែ ១សេវាប៉ុណ្ណោះ ដោយចំនួនទាំងនេះ បើធៀបជាមួយចំនួនសេវាក្នុងវិស័យទាំង១៧។
គួរបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាក្រុង ស្រុក ខណ្ឌ កំពុងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងវិស័យជំនាញទាំង១៧ មានដូចជាវិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យពាណិជ្ជកម្មវិស័យសាធារណការ វិស័យឧស្សាហកម្ម វិស័យសំណង់ វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ វិស័យរ៉ែនិងថាមពល វិស័យបរិស្ថាន វិស័យការងារ វិស័យធម្មការនិងសាសនា ការងារអត្រានុកូលដ្ឋាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល និងការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី